អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធនិងជំទាវ ដឹកនាំដោយលោក ឈាង ចន្ឋី ប្រធានមន្ទីរសង្គមកិច្ចនិងក្រុមការងារ ចែកជូនពលរដ្ឋក្រីក្រចំនួន៧គ្រួសារនៅឃុំផ្លូវទូកស្រុកកំពង់លែង។

អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធនិងជំទាវ ដឹកនាំដោយលោក ឈាង ចន្ឋី ប្រធានមន្ទីរសង្គមកិច្ចនិងក្រុមការងារ ចែកជូនពលរដ្ឋក្រីក្រចំនួន៧គ្រួសារនៅឃុំផ្លូវទូកស្រុកកំពង់លែង។

(កំពង់ឆ្នាំង)នៅព្រឹកថ្ងៃទី១៩ ខែកុម្ភះ ២០២៦
ពលរដ្ឋក្រីក្រចំនួន៧ គ្រួសារ នៅភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានទទួលអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ត ស៊ុន សុវណ្ណរិទ្ធិ តាមរយ:លោកឈាង ចន្ឋី ប្រធានមន្ទីរសង្គមកិច្ចនិតិសម្បទាខេត្តកំពង់ឆ្នាំងនិងក្រុមការងារ ដោយមានការអញ្ជើញចូលរួមពី លោក យ៉ែម លក្ខិណា អភិបាលនៃគណៈអភិបាលស្រុកកំពង់លែង លោក ប៉ាត់ គន មេឃុំផ្លូវទូក បានចុះសាកសួរសុខទុក្ខនិងចែកអំណោយជូនពលរដ្ឋក្រីក្ររស់នៅភូមិពាមខ្នងចំនួន៧គ្រួសារ ស្ថិតនៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

– ក្នុងឱកាសនេះដែរ លោក ឈាង ចន្ឋី ប្រធានមន្ទីរសង្គមកិច្ចក៏មានមតិសំណេះសំណាលផ្តាំផ្ញើសួរសុខទុក្ខផ្ទាល់ចំពោះបងប្អូនក្រីក្រ ចំនួន៧គ្រួសារនោះជាអាទ ត្រូវសាមគ្គីភាព ផ្ទៃក្នុងឲ្យបានល្អនិងជួយថែរក្សាសន្តិភាពឲ្យបានគង់វងនិងល្អប្រសើរ។

– បន្ទាប់មកពលរដ្ឋក្រីក្រចំនួន៧គ្រួសារនោះ គឺទទួលបានក្នុងគ្រួសារមាន អង្ករ២០គីឡូក្រាម សារុង០១ និងប្រាក់ចំនួន ៥០.០០០៛ ផងដែរ។

– លោក ប៉ាត់ គន មេឃុំផ្លូវទូក សូមថ្លែងអំណរគុណដល់ក្រុមការងារ ដឹកនាំលោក ឈាង ចន្ឋី ប្រធានមន្ទីរសង្គមកិច្ចនិងនិតិសម្បទាលខេត្តកំពង់ឆ្នាំង និងជាពិសេសសូមគោរពថ្លែងអំណងអរគុណចំពោះលោកអភិបាលស្រុកកំពង់លែងដែលលោកតែងតែយកចិត្តទុកដាក់លើប្រជាពលរដ្ឋ ដែលជួបការលំបាក ក្រីក្រខ្វះខាតក្នុងឃុំផ្លូវទូក  និងសូមថ្លែងអំណរអរគុណចំពោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយក្ដីគោរព និងសូមគោរពជូនពរ ឯកឧត្តមនិងជំទាវមានសុខភាពល្អនិងជួបតែសេចក្ដីសុខតរៀងទៅ។

 

Leave a Reply

Your email address will not be published. Required fields are marked *