សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៩ ទិវាអតីតយុទ្ធជន និង និវត្តជន កម្ពុជា ខេត្តកំពង់ឆ្នាំង។

សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ឆ្នាំងនៅនាព្រឹកថ្ងៃព្រហស្បតិ៍ទី ១៤ ខែឧសភា ២០២៦ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៩ ទិវាអតីតយុទ្ធជន និង និវត្តជន កម្ពុជា ខេត្តកំពង់ឆ្នាំង។

(កំពង់ឆ្នាំង)សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៩ទិវាអតីតយុទ្ធជននិងនិវត្តន៍ជនកម្ពុជាខេត្តកំពង់ឆ្នាំង បានប្រគល់ផ្ទះ និងដីឡូតិ៍ជូនដល់អតីតយុទ្ធជន និងនិវត្តជន ខេត្តកំពង់ឆ្នាំង និងខេត្តកណ្តាល ចំនួន ១០០ខ្នងផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រោមអធិបតីភាព ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ឧបត្ថម្ភដល់ បងប្អូនអតីតយុទ្ធជន និង និវត្តជន ដែលទទួលបានផ្ទះថ្មី ចំនួន ១០០គ្រួសារ ក្នុងនោះមាន:
-អង្ករ ៥តោន
-មី ១០០កេស
-ទឹកត្រី ១០០យួរ
-ទឹកស៊ីអ៉ីវ ១០០យួរ
-ត្រីខ ១០០យួរ
-ថវិកា ១០លានរៀល ។
និង ឧបត្ថម្ភ គ្រួសារអតីតយុទ្ធជន ដែលទទួលផ្ទះកាលពីពេលមុន និង កំពុងរស់នៅតំបន់ដីសម្បទានសង្គមកិច្ចអតីតយុទ្ធជន ចំនួន ១០៥គ្រួសារ រួមមាន:
-សារ៉ុង ១០៥
-ថវិកា ៥,២៥០,០០០រៀល ។

Leave a Reply

Your email address will not be published. Required fields are marked *