នៅរសៀលថ្ងៃទី១១ ខែឧសភា ២០២៦ លោក ឈឹម វុទ្ឋា អភិបាលរង ខេត្តកំពង់ឆ្នាំង អញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន ខួបលើកទី ៣៣ ក្នុងខេត្តកំពង់ឆ្នាំង
(កំពង់ឆ្នាំង) ពិធីសំណេះសំណាលជាមួយអ្នកសារពត៌មាន ក្នុងខេត្តកំពង់ឆ្នាំង ក្នុងឱកាស់អប់អរសារទ ខួបលើកទី ៣៣ នៃទិវាសេរីភាពសារព័ត៌មានពិភពលោក (០៣ ឧសភា ១៩៩៣-ឲ៣ ឧសភា ២០២៦ ) ក្រោមប្រធានបទ (ការកសាងអនាគតមួយ ប្រកបដោយសន្តិភាព) ។
– ក្រោមអធិបតី លោក ឈឹម វុទ្ឋា អភិបាលនៃគណ:អភិបាលរងខេត្តកំពង់ឆ្នាំង លោក ឈាង វ្ណណ: ប្រធានមន្ទីរព័ត៌មានខេត្ត លោក ហ៊ុន ចូច អនុប្រធាននៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ព្រមទាំងមន្ទីរព័ត៌មាននិងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។
– ក្នុងឱកាសនោះដែរ លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា អ្នកសារព័ត៌មានគឺជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងនិងអ្នកនាំពាក្យ ពីលើចុះមកក្រោមពីក្រោមឡើងលើ ហើយគឺជាអំណាចទី ៤ នៃក្នុងច្បាប់ក្នុងរដ្ឋធម្មនុញ្ញផងដែរ។







