ក្រុមជញ្ជីងចល័តពិសេស​ បានឆ្មក់ត្រួតពិនិត្យ​ និងពិន័យយានយន្តពាក់ឡូហ្គូ​អក្សរ​ K និង SL ដែលដឹកលើសទម្ងន់​ចំនួន​២គ្រឿង​ ក្នុងខេត្តពោធិ៍សាត់។

ក្រុមជញ្ជីងចល័តពិសេស​ បានឆ្មក់ត្រួតពិនិត្យ​ និងពិន័យយានយន្តពាក់ឡូហ្គូ​អក្សរ​ K និង SL ដែលដឹកលើសទម្ងន់​ចំនួន​២គ្រឿង​ ក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។ ជាលទ្ធផល​ក្រុមការងារបានត្រួតពិនិត្យយានយន្តទាំង២គ្រឿងនេះ មានផ្ទុកទម្ងន់សរុបចន្លោះពី ៧៥ តោន​ ដល់​ ៩២តោន​ លើសទម្ងន់អនុញ្ញាតចន្លោះពី ៣០តោន ដល់ ៤៧តោន គិតជាភាគរយចន្លោះពី៦៦% ដល់ ១០៤%។ ការចាប់រថយន្តដឹកលើសទម្ងន់នេះ ទំនងម្ចាស់រថយន្តអាងឡូហ្គូ K និង SL ហើយមើលទៅ។…

រដ្ឋបាលខេត្តកំពង់ឆ្នាំង និង មន្ត្រីរាជការ បាន រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

រដ្ឋបាលខេត្តកំពង់ឆ្នាំង និង មន្ត្រីរាជការ បាន រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ (កំពង់ឆ្នាំង) នារសៀលថ្ងៃសុក្រន ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំខេត្តបានរៀបចំ ធ្វើពិធីសូត្រមន្តចម្រើនព្រះបរិត្ត អបអរសារទពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។ – ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក ជំទាវ កែរ ច័ន្ទមុន្នី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម សុីវ រុន…

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុង ៦០០គ្រឿង សម្រាប់ជូនបងប្អូនទៅលេងស្រុកកំណើតដោយមិនបង់ប្រាក់ រយៈពេល ៦ថ្ងៃ

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុង ៦០០គ្រឿង សម្រាប់ជូនបងប្អូនទៅលេងស្រុកកំណើតដោយមិនបង់ប្រាក់ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកព្រឹទ្ធសភាជាតិកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកព្រឹទ្ធសភាជាតិកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នារសៀលថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ រួមជាមួយ មន្ត្រីរាជការ បុគ្គលិក បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រគេនទ័យទានព្រះសង្ឃ សម្ដែងរបាំជូនពរ របាំត្រុដិ និងឆៃយ៉ាំ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ…

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក ហៃ វណ្ណា ដឹកនាំក្រុមការងារសមាគមន៍ជនជាតិខ្មែររស់នៅប្រទេសជប៉ុន

(វីដេអូ៖) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យក្រុមការងារសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន ដឹកនាំដោយ លោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសមនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។ ថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។

ក្រសួងពាណិជ្ជកម្ម | សេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦

ក្រសួងពាណិជ្ជកម្ម | សេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់ -ប្រេងសាំង ៥ ០០០ រៀល/លីត្រ -ប្រេងម៉ាស៊ូត ៧ ២០០ រៀល/លីត្រ។

ព្រឹត្តិការណ៍នគរសង្ក្រាន្ត បានត្រៀមផ្ទាំងទស្សនីយភាពចម្រុះចំនួន ១៦ទម្រង់ផ្សេងៗគ្នា ដើម្បីយកមកសម្តែងជូនបងប្អូនទស្សនា ក្នុងរយៈពេល ៦ថ្ងៃ ដោយមានការចូលរួមពីសិល្បៈករ ជាង៦០០ នាក់

ព្រឹត្តិការណ៍នគរសង្ក្រាន្ត បានត្រៀមផ្ទាំងទស្សនីយភាពចម្រុះចំនួន ១៦ទម្រង់ផ្សេងៗគ្នា ដើម្បីយកមកសម្តែងជូនបងប្អូនទស្សនា ក្នុងរយៈពេល ៦ថ្ងៃ ដោយមានការចូលរួមពីសិល្បៈករ ជាង៦០០ នាក់ (ភ្នំពេញ ) ថ្មីៗនេះសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ព្រឹត្តិការណ៍នគរសង្ក្រាន្ត បានត្រៀមផ្ទាំងទស្សនីយភាពចម្រុះចំនួន ១៦ទម្រង់ផ្សេងៗគ្នា ដើម្បីយកមកសម្តែងជូនបងប្អូនទស្សនា ក្នុងរយៈពេល ៦ថ្ងៃ ដោយមានការចូលរួមពីសិល្បៈករ ជាង៦០០ នាក់ ដែលមកពីមជ្ឈដ្ឋានចម្រុះទូទាំងប្រទេស ដើម្បីបង្កើតផ្ទាំងទស្សនីយភាពដ៏សំបូរបែបជាច្រើនទម្រង់ ជូនបងប្អូនទស្សនាក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ការបញ្ជាក់នេះធ្វើឡើង នៅក្នុងពិធីសំពះគ្រូ របស់ក្រុមការងារទស្សនីយភាពចម្រុះនៃព្រឹត្តិការណ៍«នគរសង្ក្រាន្ត» បានប្រព្រឹត្តទៅនៅសាលមហោស្រពភិមានអាកាស…

លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានរៀបចំពិធីសំណេះសំណាលជាមួយយោធិននារី ១០នាក់និងអបអរសាទរខួបលើកទី១១៥ទិវានារីអន្តរជាតិ ៨មិនា។

លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានរៀបចំពិធីសំណេះសំណាលជាមួយយោធិននារី ១០នាក់និងអបអរសាទរខួបលើកទី១១៥ទិវានារីអន្តរជាតិ ៨មិនា។ (កំពង់ឆ្នាំង)នៅព្រឹកថ្ងៃទីសៅរ៍ ទី០៧ ខែមិនា ២០២៦ លោក.ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានរៀបចំពិធីសំណេះសំណាលជាមួយយោធិននារីរបស់អង្គភាព ក្នុងឱកាសពិធីអបអរសាទរខួបលើកទី១១៥ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និង សន្តិសុខ សម្រាប់ ស្ត្រី និង គ្រួសារ” ។…

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អធិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបន្ទាន់មួយនៅព្រឹកថ្ងៃទី៧ ខែមិនា ២០២៦ ទប់ស្កាត់ចំពោះមុខស្ថានភាពបច្ចុប្បន្ន(តាមស្ថានីយប្រេងឥន្ទនះ) និមួយៗក្នុងខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អធិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបន្ទាន់មួយនៅព្រឹកថ្ងៃទី៧ ខែមិនា ២០២៦ ទប់ស្កាត់ចំពោះមុខស្ថានភាពបច្ចុប្បន្ន(តាមស្ថានីយប្រេងឥន្ទនះ) និមួយៗក្នុងខេត្តកំពង់ឆ្នាំង។ (កំពង់ឆ្នាំង)ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ បានដឹកនាំកិច្ចប្រជុំដល់ថ្នាក់ក្រោមរួម មន្ទីរជំនាញ សមត្ថកិច្ច ជាពិសេស អាជ្ញាធរមូលដ្ឋានក្រុងស្រុក ឃុំសង្កាត់ ស្ដីពីចំពោះស្ថានភាពបច្ចុប្បន្ន ត្រូវយកចិត្តទុកដាក់តាមដាន និងទប់ស្កាត់ការដំឡើងតម្លៃប្រេងឥន្ធនៈនៅតាមស្ថានីយ ក៏ដូចជាតម្លៃទំនិញទូទៅក្នុងខេត្ត នៅមូលដ្ឋានផ្ទាល់ ហើយត្រូវចាត់វិធានការចំពោះអ្នកដែលផ្សព្វផ្សាយព័ត៌មានប្រឌិត ព័ត៌មានក្លែងក្លាយ ដែលអាចប៉ះពាល់ដល់ស្ថិរភាពសង្គម។ (ឯកឧត្តម បានបញ្ជាក់ថា)ក្នុងករណីមានជនណាដែលឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈ ឬតម្លៃទំនិញទូទៅ មិនស្របតាមតម្លៃទីផ្សារ…

លោក ឈាង វណ្ណះ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង អបអរសាទរខួបអនុស្សាវរីយ៍លើកទី ១១៥ និងជួបសំណេះសំណាលជាមួយនារី(ទិវាអន្តរជាតិ ៨ មីនា)។

លោក ឈាង វណ្ណះ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង អបអរសាទរខួបអនុស្សាវរីយ៍លើកទី ១១៥ និងជួបសំណេះសំណាលជាមួយនារី(ទិវាអន្តរជាតិ ៨ មីនា)។ ( កំពង់ឆ្នាំង)មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង លោក ឈាង វណ្ណះ បានអញ្ជើញជួបសំណេះសំណាលជាមួយនារី ជាថ្នាក់ដឹកនាំនិងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីព័ត៌មានខេត្ត និងដើម្បីអបអរសាទរខួបអនុស្សាវរីយលើកទី១១៥ ទិវានារីអន្តរជាតិ ៨មីនាក្រោមប្រធានបទ «សន្តិភាពនិងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ »ដោយមានការចូលរួមពីប្រធានមន្ទីរ អនុប្រធានមន្ទីរពត៌មានខេត្ត ព្រមទាំងថ្នាក់ដឹកនាំការិយាល័យផងដែរ – ពិធីនេះបានធ្វើឡើងនៅសាលប្រជុំ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង នាព្រឹកពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។