ត្រាក់ទ័រចំនួន ៣ គ្រឿង ធ្វើកម្មភាពលួចឈូសឆាយដី ព្រៃលិចទឹករបស់រដ្ឋនៅពេលយប់ ត្រូវបានសមត្ថកិច្ចបង្ក្រាបចាប់បានហើយ កាលពីវេលាម៉ោង.១១.០០នាទី យប់ថ្ងៃទី២១ ខែឧសភា ២០២៦ (ស្រុកជល់គីរី)
(កំពង់ឆ្នាំង) កាលពីថ្ងៃទី២១ ខែឧសភា ២០២៦ មានពួកក្រុមជនខិលខូចលួចឈូសឆាយព្រៃលិចទឹកនៅស្រុកជលគិរី នៅវេលាម៉ោង ១១.០០នាទីយប់ គ្រានោះត្រូវកម្លាំងសមត្ថកិច្ចព័ទ្ធបង្ក្រាបចាប់បានទាំងយប់ ដែលក្រុមជនល្មើសឆ្លៀតឱកាសធ្វើសកម្មភាពលូចឈូសឆាយនិងបំផ្លាញធនធានធម្មជាតិយ៉ាងព្រហើន ទាំងកណ្តាលអាធ្រាត ។ ហើយត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកជលគិរី បានបើកប្រតិបត្តិការបង្ក្រាបទាន់ពេលវេលា និង ឃាត់ខ្លួនអ្នកបើកបរម្នាក់ និងដកហូតត្រាក់ទ័រចំនួន ៣ គ្រឿង ខណៈកំពុងលួចធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹកនិងជាតំបនហាមឃាត់ របស់រដ្ឋ ដែលនៅត្រង់ចំណុច ទួលកប់ចែស ស្ថិតក្នុងភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង។ នេះគឺយោងតាមប្រភពពីប្រជាពលរដ្ឋដែល ពួកកាត់ដើរឆ្លុះកណ្តុរនាពេលយប់នោះ។
– បច្ចុប្បន្នកម្លាំងអធិការដ្ឋានស្រុកជលគិរី បានធ្វើកសាងសំណុំរឿងនៅអធិការដ្ឋានស្រុក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដោយមិនមានការលើកលែងឡើយ។
– គួររំលឹកផងដែរថា ទីតាំងដីព្រៃលិចទឹកនៅចំណុចកប់ចែសនេះ កាលពីប៉ុន្មានខែមុន ក៏ធ្លាប់ត្រូវបានក្រុមជនខិលខូច លួចបញ្ជាត្រាក់ទ័រមកឈូសឆាយអស់ជាច្រើនហិកតារួចមកហើយ ដែលបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជម្រកមច្ឆជាតិ។




