ឯកឧត្តម ឧត្តមសេនីយ៍ត្រីយ៍ អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសិករងកំពង់ឆ្នាំងនិងក្រុមការងារមនុស្សធម៌នាំមកយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវ ជូនដល់ពលរដ្ឋត្រូវអគ្គីភ័យឆេះអស់ទាំងស្រុង។
ថ្ងៃចន្ទ ១៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២៦
(កំពង់ឆ្នាំង)នៅរសៀលថ្ងៃទី១៦ ខែកុម្ភះ ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមនុស្សធ៌មរបស់អង្គភាពនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ បណ្ឌិត ពេជ្រ ចន្ទមុន្នី បានឧបត្ថម្ភដល់ប្រជាពលរដ្ឋឈ្មោះ ពេជ ច័ន្ទមុន្នី ភេទស្រីជាគ្រូបង្រៀនមុខវិជ្ជា ភាសាខ្មែរនៅវិទ្យាល័យព្រះបាទសូរាម្រិតនិងជាស្ត្រីមេម៉ាយ មានកូន២នាក់ រស់នៅភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ដែលត្រូវអគ្គីភ័យ ឆេះផ្ទះទំហំ ៦ m × ៩ m អស់ទាំងស្រុង នៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី១៥ ខែកុម្ភះ ២០២៦ នេះ ។
– អំណោយក្រុមការងារនាំយកទាំងនោះរួមមាន÷
-អង្ករ ៥០គីឡូក្រាម
-ស័ង្កសី ៥០សន្លឹក
-ស៊ីម៉ង់ត៍ ០៤ការ៉ុង
-មី ០១កេស
-ត្រីខ ០១យួរ
-ទឹកត្រី ០១យួរ
-ទឹកស៊ីអ៉ីវ ០១យួរ
-ទឹកសុទ្ធ ០៤យួរ
-មុង ០១
-រួមនឹងថវិកាមួយចំនួន
– អ្នកគ្រូ ទេព ច័ន្ទមុន្នី និង កូនៗ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ គ្រប់ទីកន្លែង ទោះបីជាស្ថិតក្នុងកាលៈទេសៈដ៏លំបាក និង មមាញឹកចំពោះកិច្ចការងារការពារបូរណភាពទឹកដី ពីចោរឈ្លានពានយ៉ាងណាក៏ដោយ ។
– អ្នកគ្រូ ក៏សូមប្រសិទ្ធិពរជ័យ បវរមហាប្រសើរ ជូនដល់ សម្តេចធិបតី និង លោកជំទាវបណ្ឌិត សូមមានសុខភាពល្អបរិបូណ៌ និង ជួបនូវពុទ្ធពរ ទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
