ពលរដ្ឋក្រីក្រចំនួន៣ គ្រួសារ នៅឃុំផ្លូវទូកបានទទួលអំណោយពីក្រុមការងារសាខាសមាគមន៍សិស្សនិស្សិតបញ្ញាវ័ន្តក្មេងវត្ត កំពង់ឆ្នាំង!

ពលរដ្ឋក្រីក្រចំនួន៣ គ្រួសារ នៅឃុំផ្លូវទូកបានទទួលអំណោយពីក្រុមការងារសាខាសមាគមន៍សិស្សនិស្សិតបញ្ញាវ័ន្តក្មេងវត្ត កំពង់ឆ្នាំង!

(កំពង់ឆ្នាំង)នៅព្រឹកថ្ងៃទី១៤ កុម្ភៈ ២០២៦ គឺជាថ្ងៃនៃក្តីស្រឡាញ់រាប់អានមិត្តភ័ក្រ្តនិងជាការដឹងគុណឳពុកម្តាយ! នៅក្នុងថ្ងៃនេះដែរ ក្រុមការងារសាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្ត ដឹកនាំដោយលោកចាន់ ធី ប្រធានក្រុមការងារ និងមានការអញ្ជើញចូលរួម ពីលោកមេឃុំ ប៉ាត គន មេឃុំផ្លូវទូកចូលរួមដំណើរ បានអំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមស៊ុនសុវណ្ណារិទ្ធអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងនិងលោកជំទាវ ជូនដល់ពលរដ្ឋក្រីក្រចំនួន ៣ គ្រួសារ ស្ថិតនៅភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
– អំណោយទាំងនោះដែលគ្រួសារនិមួយៗទទួលបានរួមមាន÷ អង្ករចំនួន២០ គីឡូ មីខ្លាឃ្មុំមួយកេះ ទឹកត្រីមួយយួរ ទឹកសុីអ៊ីវមួយយួរ និងរួមមានថវិកាមួយចំនួនផងដែរ។
– នៅឱកាសនោះដែរ លោកប៉ាត់ គន មេឃុំផ្លូវទូក

សូមថ្លែងអំណរគុណដល់ក្រុមការងារសាខាសមាគមសិស្សនិស្សិតបញ្ញវនក្មេងវត្ត និងជាពិសេសសូមគោរពថ្លែងអំណងអរគុណចំពោះឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងនិងលោកជំទាវដែលលោកតែងតែយកចិត្តទុកដាក់លើប្រជាពលរដ្ឋ ដែលជួបការលំបាក ក្រីក្រខ្វះខាតក្នុងឃុំផ្លូវទូករបស់យើងខ្ញុំបាទ ! និងសូមគោរពជូនពរ ឯកឧត្តមនិងជំទាវមានសុខភាពល្អនិងជួបតែសេចក្ដីសុខតរៀងទៅ។

Oplus_0

Leave a Reply

Your email address will not be published. Required fields are marked *