អ្នកសារព័ត៌មានច្រើនអង្គភាព ក្នុងខេត្តកំពង់ឆ្នាំង បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ២៩៤ ប្រ.ក ពម របស់ក្រសួងព័ត៌មាន ស្តីពីលក្ខខណ្ឌគុណវុឌ្ឍិ និង វិជ្ជ្ជាជីវ:សារព័ត៌មាន ៕
ថ្ងៃសុក្រ១១រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ពស ២៥៦៩ ត្រូវថ្ងៃទី១៣ ខែកុម្ភ: ២០២៦
(កំពង់ឆ្នាំង) នាព្រឹកថ្ងៃទី ១៣ ខែកុម្ភះ ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ២៩៤ ប្រ.ក ពម របស់ ក្រសួងព័ត៌មាន ស្តីពីលក្ខខណ្ឌគុណវុឌ្ឍិ និង វិជ្ជ្ជាជីវៈសារព័ត៌មាន សម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន អ្នកសារព័ត៌មាន និងសោតទស្សន៍ ជាច្រើនអង្គភាពចូលរួមស្ដាប់ក្នុងការផ្សព្វផ្សាយដោយយកចិត្តទុកដាក់បំផុត ៕
– ក្រោមអធិបតីភាព លោក ឈាង
វណ្ណៈ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ដោយមានការចូល
រួមពីលោក ហឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្ត លោក ឡេង ធារ៉ា ប្រធានការិយាល័យព័ត៌មាន និង សោតទស្សន៍
ព្រះខេមរត្ថេរ ប៉ែន សេដ្ឋា ព្រះរាជាគណៈកិត្តិយស នាយកវិទ្យុសំឡេងព្រះធម៌ FM 102.70MHz និងជាព្រះចៅអធិការវត្តពលិសបព្វតារាមភ្នំសន្ទូច លោក លោកស្រី ចាងហ្វាងគេហទំព័រ ប្រធានស្ថានីយ៍វិទ្យុFM និង ទូរទស្សន៍ក្នុងខេត្តសរុបចំនួន៤១អង្គ/នាក់៕
