លោកស្រី ង៉ែត វារីផល សមាជិកក្រុមប្រឹក្សាក្រុង និងជាប្រធានគណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារក្រុងកំពង់ឆ្នាំង។ បាននាំយកនូវអំណោយគ្រឿងឧបភោគបរិភោគនិងសម្ភារៈមួយចំនួន ជូនដល់កុមារី ឈ្មោះ ជា លីណា អាយុ ១៣ ឆ្នាំ ភូមិដំណាក់កំពូលក្រុងកំពង់ឆ្នាំង។

លោកស្រី ង៉ែត វារីផល សមាជិកក្រុមប្រឹក្សាក្រុង និងជាប្រធានគណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារក្រុងកំពង់ឆ្នាំង។ បាននាំយកនូវអំណោយគ្រឿងឧបភោគបរិភោគនិងសម្ភារៈមួយចំនួន ជូនដល់កុមារី ឈ្មោះ ជា លីណា អាយុ ១៣ ឆ្នាំ ភូមិដំណាក់កំពូលក្រុងកំពង់ឆ្នាំង។

(កំពង់ឆ្នាំង)នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រួមជាមួយ លោកស្រី ង៉ែត វារីផល សមាជិកក្រុមប្រឹក្សាក្រុង និងជាប្រធាន គណៈកម្មការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ ក្រុងកំពង់ឆ្នាំង បានដឹកនាំនាយទាហាន នាំយកនូវ គ្រឿងឧបភោគបរិភោគមានដូចជា÷
  -ស័ង្កសី    ៥០សន្លឹក
   -អង្ករ       ៣០គីឡូក្រាម
   -មី           ០១កេស
   -ត្រីខ       ០១យួរ
   -ទឹកត្រី    ០១យួរ
   -ទឹកស៊ីអ៉ីវ ០១យួរ
   -មុង         ០១
   -ថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ច័ន្ទមុនី ឧបត្ថម្ភដល់កុមារី ឈ្មោះ ជា លីណា អាយុ ១៣ឆ្នាំ រស់នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលជួបការលំបាក និង ត្រូវចិញ្ចឹមប្អូនប្រុសតូចអាយុ ២ឆ្នាំ ដោយសារឪពុកម្តាយ និង បងប្រុស កំពុងជាប់ក្នុងពន្ធធនាគារ ។ ក្នុងនោះ លោកស្រី ង៉ែត វារីផល ក៏បានចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១០ម៉ឺនរៀល រួមនឹងថវិការបស់ នាយទាហាន មួយចំនួនទៀត ជូនដល់កុមារី ជា លីណា ផងដែរ ។
– កុមារី ជា លីណា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី និង លោកជំទាវបណ្ឌិត និង សូមប្រសិទ្ធិពរជ័យ បវរមហាប្រសើរ ជូនដល់ សម្តេច និងលោកជំទាវ សូមមានសុខភាពល្អបរិបូណ៌ កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ និង សូមជួបនូវពុទ្ធពរ ទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

Leave a Reply

Your email address will not be published. Required fields are marked *