ការផ្ដល់វ៉ាក់សាំងឲ្យសត្វគោក្របីសរុបមានចំនួន(១៨៥ក្បាល) ក្របី៧៥ក្បាល ពីបក្សសុជាព្យាបាលផលិតកម្មនៃមន្ទីរកសិកម្ម នៅភូមិពារាំងនិងភូមិអល័ង្គែរ ឃុំចោងម៉ោង ស្រុកទឹកផុស នៅថ្ងៃទ២៥ កុម្ភះ ២០២៦!
– (កំពង់ឆ្នាំង)នៅព្រឹកថ្ងៃទី២៥ ខែកុម្ភះ ២០២៦ លោកហ៊ុន លី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង និងមន្ត្រីជំនាញ បានសហការជាមួយរដ្ឋបាលស្រុកទឹកផុសដឹកនាំដោយលោកធូ ផល្លី អភិបាលរងស្រុកទឹកផុស មានការចូលរួមពីមន្ត្រីការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកទឹកផុស មន្ត្រីកសិកម្មឃុំ អាជ្ញាធរឃុំ មេភូមិ និងភ្នាក់ងារសុខភាពសត្វភូមិ បានចុះចាក់វ៉ាក់សាំងការពារជំងឺបូសខ្យល់គោក្របីនៅភូមិពារាំង និងភូមិអល័ង្កែ ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
– ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺ និងអត្រាឈឺស្លាប់នៃសត្វគោក្របី និងផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃវ៉ាក់សាំង។
-ណែនាំឲ្យកសិករយកចិត្តទុកដាក់ថែទាំនិងផ្តល់ចំណីបន្ថែមដល់សត្វនៅរដូវក្តៅនេះ។
– លទ្ធផលៈ
-ទទួលចាក់វ៉ាក់សាំងគោក្របីសរុបចំនួនចំនួន១៨៥ក្បាល(ក្របី៧៥ក្បាល)។
– នេះយោងតាមរបាយការណ៍របស់មន្ទីរបក្សសុខព្យាបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី 25 ខែកុម្ភ: 2026។
