ក្រុមជញ្ជីងចល័តពិសេស​ បានឆ្មក់ត្រួតពិនិត្យ​ និងពិន័យយានយន្តពាក់ឡូហ្គូ​អក្សរ​ K និង SL ដែលដឹកលើសទម្ងន់​ចំនួន​២គ្រឿង​ ក្នុងខេត្តពោធិ៍សាត់។

ក្រុមជញ្ជីងចល័តពិសេស​ បានឆ្មក់ត្រួតពិនិត្យ​ និងពិន័យយានយន្តពាក់ឡូហ្គូ​អក្សរ​ K និង SL ដែលដឹកលើសទម្ងន់​ចំនួន​២គ្រឿង​ ក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។

ជាលទ្ធផល​ក្រុមការងារបានត្រួតពិនិត្យយានយន្តទាំង២គ្រឿងនេះ មានផ្ទុកទម្ងន់សរុបចន្លោះពី ៧៥ តោន​ ដល់​ ៩២តោន​ លើសទម្ងន់អនុញ្ញាតចន្លោះពី ៣០តោន ដល់ ៤៧តោន គិតជាភាគរយចន្លោះពី៦៦% ដល់ ១០៤%។

ការចាប់រថយន្តដឹកលើសទម្ងន់នេះ ទំនងម្ចាស់រថយន្តអាងឡូហ្គូ K និង SL ហើយមើលទៅ។ សូមសមត្ថកិច្ចត្រួតពិនិត្យ និងលុបបំបាត់ការបិទ ឡូហ្គូ អនាធិបតេយ្យទាំងនេះផង។

Leave a Reply

Your email address will not be published. Required fields are marked *