រដ្ឋបាលខេត្តកំពង់ឆ្នាំង និង មន្ត្រីរាជការ បាន រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
(កំពង់ឆ្នាំង) នារសៀលថ្ងៃសុក្រន ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំខេត្តបានរៀបចំ ធ្វើពិធីសូត្រមន្តចម្រើនព្រះបរិត្ត អបអរសារទពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។
– ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក ជំទាវ កែរ ច័ន្ទមុន្នី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងនិងលោក ជំទាវ ឯកឧត្តម ឡុង ឈុនឡៃ តំណាងរាស្ត្រខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណអភិបាលខេត្តកំពង់ឆ្នាំង និង លោក ជំទាវ ព្រមទាំងថ្នាក់ដឹកនាំ ស្រុកទាំង ៨ ក្នុងខេត្ត និង មន្ត្រីរាជការ បុគ្គលិក ជុំវិញខេត្ត បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងប្រគេនទ័យទានព្រះសង្ឃ
– បន្ទាបមកក៏មានសម្ដែងរបាំជូនពរ របាំត្រុដិ និងសម្ដែងសិល្ប:ជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជកាទាំងអស់ចូលរួមទស្សនាយ៉ាងច្រើនកុះករ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមី ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន និងពរជ័យជ័យមង្គលពីទេវតាឆ្នាំថ្មី ឆ្នាំមមី ព្រះនាម រាក្យសាទេវី ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ក៏ដូចជាដើម្បីបួងសួងសុំឱ្យព្រះរាជាណាចក្រកម្ពុជា បន្តទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជានិច្ចនិរន្តរ៍។
– បន្ទាបទៀតក៏មានអាហារសាមគ្គី រួមគ្នាក្នុងបរិយាកាសស្និទ្ធស្នាល រីករាយ និងសាមគ្គីភាពយ៉ាងក្រៃលែង ដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ឈានចូល ២៥៧០៕











