រថយន្ដក្រុងចំនួន១០គ្រឿង(ដឹកជញ្ជូនប្រជាពលរដ្ឋ) បានចាកចេញបន្ដើរៗហើយនៅថ្ងៃនេះ!!!
(កំពង់ឆ្នាំង) នៅថ្ងៃទី ១៧ ខែមេសា ២០២៦ អភិបាលរងខេត្តឆ្នាំង ឯកឧត្តម យុិន សាវ៉េន និង លោក ឆាយ លាភា ប្រធានសាធារណះការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសំណះសំណាលនិងសួរសុខទុក្ខជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅប្រកបការងារវិញរៀងៗខ្លួន នៅឯរាជធានីភ្នំពេញ តាមរយះរថយន្ដក្រុង (ដោយមិនគិតថ្លៃសេវាដឹកជញ្ជូនឡើយ) ដែលជារថយន្ថរបស់រាជរដ្ឋាភិបាលកម្ពុជា។
រីឯ នៅខេត្តកំពង់ឆ្នាំង មានរថយន្ដក្រុងរបស់រាជធានីភ្នំពេញចំនួន ១០ គ្រឿង បានចតរង់ចាំទទួលបងប្អូនប្រជាពលរដ្ឋដោយក្ដីសោមម្នាសរីករាយក្រៃលែងបំផុតនៅក្នុងឱកាសនេះ។ ប្រជាពលរដ្ឋជាច្រើនដែលបានវិលត្រឡប់ទៅប្រកបការងារវិញនោះ ក៏បានសម្ដែងនូវការដឹងគុណចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងជាពិសេស សូមដឹងគុណចំពោះរាជរដ្ឋាភិបាល ដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងលោក ជំទាវ ។




