ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» គ្រោងនឹងរៀបចំធ្វើចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា នៅរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីជាតិ និងផ្សារភ្ជាប់ជាមួយបងប្អូនជនភៀសសឹក និងវីរកងទ័ពជួរមុខ
ចេញផ្សាយ ថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០២៦
(ភ្នំពេញ) ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» គ្រោងនឹងរៀបចំធ្វើ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយពីទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីជាតិ ឱ្យបានទូលំទូលាយ និងបន្តផ្សារភ្ជាប់ជាមួយបងប្អូនជនភៀសសឹក និងវីរកងទ័ពជួរមុខ។ នេះបើយោងតាមថ្លែងបញ្ជាក់របស់ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៃសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការធ្វើបទបង្ហាញស្ដីពីគម្រោងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ក្នុងឱកាសជំនួបពិភាក្សាជាមួយសមាគមទូរទស្សន៍ និងអ្នកសារព័ត៌មាន ស្តីពីគម្រោងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងព័ត៌មាន ៕
– ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី តំណាងសមាគមទូរទស្សន៍ និងវិទ្យុ និងអ្នកសារព័ត៌មាន ព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក. ដែលគ្រោងនឹងប្រារព្ធឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។ (ប្រភពនៃក្រសួងពត៌មាន)



