ពលរដ្ឋចំនួន ២៣៩ គ្រួសារ ក្នុងឃុំពពេល ស្រុកបរិបូណ៌ ទទួលបានចង្រ្កានសន្សំសំចៃថាមពល ពីឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង។
(កំពង់ឆ្នាំង) នៅព្រឹកថ្ងៃទី០៧ ខែកុម្ភះ ២០២៦ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ និងលោកជំទាវ រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ព្រមទាំង លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងក្រុមការងារសាខាសមាគមនារីកម្ពុជា ដេីម្បីសន្តិភាព និងការអភិវឌ្ឍខេត្ត ស្រុក បានចុះជួបសំណេះសំណាល និងចែកចង្រ្កាន្តសន្សំសំចៃថាមពល និងធុងចម្រោះទឹកស្អាត ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដំណាក់កាលទី ២ នៅថ្ងៃសៅរ៍ ទី៧ កុម្ភៈ ២០២៦ ។
