កងកម្លាំងឈរជើងបង្ក្រាបបទល្មើសនេសាទ នៅដងទន្លេសាប ចំនួន៤គោលដៅ ទទួលអំណោយស្បៀងនិងជួបសំណេះសំណាល ពីលោក ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់សឹករងខេត្តកំពង់ឆ្នាំង។
(កំពង់ឆ្នាំង)នៅព្រឹកថ្ងៃទី ០១ ខែកុម្ភះ ២០២៦ លោក
ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំនាយទាហាន និងក្រុមការងារអង្គភាព បានចុះជួបសំណេះសំណាល ជាមួយ កងកម្លាំងរបស់អង្គភាព តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និង កងពលតូចលេខ៧០ ដែលកំពុងបំពេញបេសកកម្មបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង និង បាននាំយក:នៅ -អង្ករ ៣០០គីឡូក្រាម
-មី ០៨កេះ
-ទឹកត្រី ០៧យួរ
-ទឹកស៊ីអ៉ីវ ០៧យួរ
-ទឹកសុទ្ធ ៤កេស និង ២២យួរ
-អំបុក ៤០គីឡូក្រាម
-ប្រហុក ៣៥គីឡូក្រាម
– ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាល និងជាប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ឧបត្ថម្ភដល់កងកម្លាំងទាំង ៤គោលដៅ ដើម្បីជួយសម្រួលដោះស្រាយការហូបចុកប្រចាំថ្ងៃ ។
