ករណីជនខិលខូចចូលឈូសឆាយដីតំបន់៣របស់រដ្ឋ នៅស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងមន្ត្រីជំនាញកំពុងបន្តស្រា វជ្រាវរកអ្នកពាក់ព័ន្ធនៅពីក្រោយ
(កំពង់ឆ្នាំង)៖ករណីក្រុមការងារចម្រុះខេត្តកំពង់ឆ្នាំង ដឹក នាំដោយលោកស្រីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំ ពង់ឆ្នាំង ចុះពិនិត្យស្រាវជ្រាវនិងបង្ក្រាបជាក់ស្ដែងទៅលើករណីបទល្មើសឈូសឆាយដីតំបន់៣នៅចំណុចភូមិសំរោ ងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំ ង កាលពីថ្ងៃទី៧ និងទី៨ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ។មកដល់ថ្ងៃទី៩ ខែកុម្ភៈនេះ ករណីនេះមិនទាន់ត្រូវបានបិទសំណុំរឿងនៅឡើយនោះទេ ដោយក្រុមការងារចម្រុះខេត្តនៅបន្តបើកការស្រាវជ្រាវ និងស៊ើបអង្កេតរកអ្ន កពាក់ព័ន្ធនិងអ្នកបើកដៃឲ្យជនសង្ស័យធ្វើសកម្មភាពក្នុងដីតំបន់៣ដែលជាតំបន់ហាមឃាត់របស់រដ្ឋ។
ដោយយោងតាមរបាយការណ៍របស់សមត្ថកិច្ចចម្រុះខេត្ត នៅល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦បានបញ្ជាក់ថា សមត្ថ កិច្ចចម្រុះដែលដឹកនាំដោយលោកស្រី ស្រ៉ីម ស៊ាងភាជ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំ ង ដោយបានរកឃើញទីតាំងឈូសឆាយដីតំបន់៣ជាក់ ស្ដែងចំនួន២ទីតាំង,ទីតាំងទី១- ជនសង្ស័យឈូសឆាយអស់ទំហំ០.៦៧ ហិកតា, ទីតាំងទី២-អស់ឈូសឆាយអស់ទំហំ២.៥០ហិកតា និងបានចាប់ឃាត់គ្រឿងចក្រចំនួន២ គ្រឿង,និងមនុស្សចំនួន២នាក់, ១- ឈ្មោះ យ៉ន ចិន្តា ភេទ ប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិប៉ប្រក ឃុំសំរោងសែន ស្រុកកំពង់លែង(ម្ចាស់ដី).២-ឈ្មោះ ហូត ហ៉ីម ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិជ្រលង ឃុំដារ ស្រុកកំពង់លែង (មេការត្រាក់ទ័រ)។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេ សាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់នៅល្ងាចថ្ងៃទី៩ ខែ កុម្ភៈ ឆ្នាំ២០២៦នេះឲ្យដឹងថា ករណីខាងលើនេះទាំងជន សង្ស័យ២នាក់ និងគ្រឿងចក្រ២គ្រឿង លោកពុំទាន់បានបញ្ជូនទៅកាន់សាលាដំបូងខេត្តនៅឡើយទេ ដោយលោកកំពុងចាត់ឲ្យជំនាញខណ្ឌរដ្ឋបាលជលផលធ្វើការស៊ើបអ ង្កេតនិងស្រាវជ្រាវបន្ថែមទៀត ដើម្បីវែកមុខរកអ្នកដែលពាក់ព័ន្ធនៅពីក្រោយដើម្បីសរុបកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តតែម្ដង។
លោកបានបញ្ជាក់បន្ថែមទៀតថា ករណីនេះដែរលោកសា ទរយ៉ាងក្រៃលែងចំពោះការសហការរបស់ប្រជាពលរដ្ឋ និ ងអ្នកសារព័ត៌មានដែលតែងតែបានរាយការណ៍និងសហ ការជាមួយមន្ត្រីជំនាញរបស់លោកដើម្បីចុះបង្ក្រាបទៅលើ ជនណាដែលបានបំផ្លិចបំផ្លាញធនធានធម្មជាតិរបស់រដ្ឋ ដើម្បីកុំឲ្យកើតឡើងដដែលៗ។ពាក់ព័ន្ធករណីខាងលើនេះលោកនឹងអនុវត្តតាមនីតិវិធីយ៉ាងតឹងរឹងជាទីបំផុតដោយមិនមានការលើកលែងឲ្យនោះឡើយ។ប្រសិនបើរកឃើញអ្នកដែលពាក់ព័ន្ធនៅពីក្រោយ ទោះជាអ្នកនោះថ្នាក់ណាក៏ ដោយក៏លោកត្រូវតែចាត់ការទៅតាមនីតិវិធីដោយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅ តាមនី តិវិធីច្បាប់ឲ្យខាងតែបាន ព្រោះដីដែលជនសង្ស័យចូលឈូសឆាយខាងលើនេះគឺជាដីព្រៃតំបន់៣សុទ្ធ សាធព្រោះភូមិសាស្ត្រនៅទីនោះមិនមានភ្លឺស្រែដែលពួកគាត់ធ្លា ប់អាស្រ័ យផលពីមុនមកនោះឡើយ។
ពលរដ្ឋភាគច្រើននៅក្នុងស្រុកកំពង់ លែងដែលកន្លងមកតែងជួបបញ្ហាដីធ្លី ចូលអាស្រ័យផលក្នុងដីរបស់ខ្លួនដែលមិនជាប់ពាក់ព័ន្ធនឹងដីរដ្ឋក៏ត្រូវបានអាជ្ញាធរនិងមន្ត្រីជំនា ញមួយចំនួនហាមឃាត់ និងប្រមាថអនុវត្តផ្លូវច្បាប់ទៅលើពួកគាត់។ថ្ងៃនេះដែរពួកគាត់ក៏បានចេញមកអបអរសាទរចំពោះចំណាត់ការរបស់សមត្ថកិច្ចចម្រុះខេត្ត ដែលបានប ង្ក្រាបទៅលើជនខិលខូចខាងលើនេះ ដែលបានបន្តលួចចូ លបំផ្លិចបំផ្លាញធនធានធម្មជាតិរបស់រដ្ឋ។ពិសេសពួកគា ត់សូមគាំទ្រយ៉ាងពេញទំហឹងចំពោះការប្តេជ្ងាចិត្តយ៉ាងមោះមុតរបស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលលោកបានអះអាងថា លោកនិងមិនមានការលើកលែងចំពោះបុគ្គលណាដែលរំលោភ បំពាននិងបំផ្លិចបំផ្លាញធនធានធម្មជាតិរបស់រដ្ឋ ទោះជាបុគ្គលនោះថ្នាក់ណាក៏ដោយក៏លោកត្រូវតែចាត់ការតាមនីតិវិធីច្បាប់ប្រកបដោយប្រសិទ្ធភាពនិងស្មើភាពគ្នាផងដែ រ៕
