តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង បានទទួលអំណោយពីលោក អ៊ូ ជួប កុសល ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង។៕
(កំពង់ឆ្នាំង)ដោយអនុវត្តតាមសេចក្តីណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំសហការី នាំយកអំណោយឧបត្ថម្ភដល់ អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សម្រាប់ចែកដល់ កងកម្លាំងដែលកំពុងបំពេញបេសកកម្មបង្រ្កាបបទល្មើសនេសាទក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ក្នុងនោះមាន :
-អង្ករ ១០០គីឡូក្រាម
-មី ០៤កេស
-ត្រីខ ០៤យួរ
-ទឹកត្រី ០៤យួរ
-ទឹកស៊ីអ៉ីវ ០៤យួរ
-ទឹកសុទ្ធ ០៤កេស
-រួមនឹងថវិកាចំនួន ៥០ម៉ឺនរៀល៕
