មន្រ្តីការិយាល័យផលិតកម្មបសុពេទ្យខេត្តកំពង់ឆ្នាំង ចុះណែនាំប្រជាពលរដ្ឋឲ្យយល់ពីការរក្សាទុក្ខឱសថបសុពេទ្យនិងបរិក្ខាបសុពេទ្យតាមលក្ខណ:បច្ចេកទេស។

  • មកមន្រ្តីការិយាល័យផលិតកម្មបសុពេទ្យខេត្តកំពង់ឆ្នាំង ចុះណែនាំប្រជាពលរដ្ឋឲ្យយល់ពីការរក្សាទុក្ខឱសថបសុពេទ្យនិងបរិក្ខាបសុពេទ្យតាមលក្ខណ:បច្ចេកទេស។

ថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់សប្ត ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦

(កំពង់ឆ្នាំង) ដឹកនាំដោយលោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានចាត់លោក ធួន ធិនធារ៉ា និងមន្រ្តីការិយាល័យប អោយចុះត្រួតពិនិត្យទីតាំងលក់ដុំ លក់រាយបសុឱសថ ចំណីសត្វ វត្ថុធាតុដើម និងបរិក្ខារបសុពេទ្យគ្រប់ប្រភេទនៅឃុំ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
+គោលបំណង
-ត្រួតពិនិត្យការតាំងលក់បសុឱសថ ចំណីសត្វ និងបរិក្ខារបសុពេទ្យ
បានចុះអប់រំណែនាំពលរដ្ឋលក់ដូរការផ្ទុក់និងទុក្ខ
ដាក់ឱសថបសុពេទ្យ ចំណីសត្វ និងបរិក្ខារបសុពេទ្យឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីជំរុញអាជីវករអោយដាក់ពាក្យស្នើសុំធ្វើអាជីវកម្មលក់ដុំលក់រាយបសុឱសថ ចំណីសត្វ វត្ថុធាតុដើម និងបរិក្ខារបសុពេទ្យគ្រប់ប្រភេទ នៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង។
– ជាលទ្ធផលៈ
បានត្រួតពិនិត្យចំនួន០៤ឃុំ មានឃុំព្រៃខ្មែរ ឃុំគោកបន្ទាយ ឃុំជ្រៃបាក់ និងឃុំជើងគ្រា អាជីវករចំនួន  ០៩ទីតាំង ក្នុងនោះ០១ទីតាំងធ្វើហើយ ០៨ទីតាំងទៀត យល់ព្រមធ្វើច្បាប់លក់ថ្នាំ និងចំណីសត្វ។

Leave a Reply

Your email address will not be published. Required fields are marked *