បុណ្យវិសាខបូជានៅវត្តខេមវន្ត (ហៅវត្តខ្សាម) បានប្រារពធ្វើបុណ្យវិសាខបូជា នៅថ្ងៃនេះយើងជាពុទ្ធបរិស័ទ ទាំងអស់គ្នាគោរពធ្វើសំដៅកាលទាំងបីយ៉ាងគឺ÷
១/- ព្រះអង្គប្រសូត្រនៅថ្នៃសុក្រ ១៥កើត ពេញបូណ៌មី ខែវិសាខឆ្នាំច
២/- ព្រះអង្គត្រាស់ដឹងនៅថ្ងៃ ពុធ ១៥ កើត ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា
៣/- ព្រះអង្គបរិនិពា្វន នៅថ្ងៃអង្គារ ១៥កើត ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់
– នៅកាលទាំងបី ក្នុងចក្រវាទ្បទាំង ១ សែនលោកធាតុ ដែលនោះមានសត្វលោករស់នៅ តាំងពីមហាអវិចី រហូតដល់រូបព្រហ្ម សុទ្ធតែត្រូវបានទទួលនូវសេចក្ដីសុខសប្បាយកាយចិត្តគ្រប់គ្នាទាំងអស់។
