គ្រួសារវីរៈកងទ័ពនឹងប្រជាពលរដ្ឋ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចបវរធិបតី និងលោកជំទាវ ដែលបានឧបត្ថម្ភជូនពលរដ្ឋរងគ្រោះមហន្ថរាយ ដោយភ្លៀងផ្គររន្ទះនិងខ្យល់កន្ត្រាក់ ចំនួន១៩គ្រួសារ នៅស្រុករលាប្អៀ និងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៨ ខែមេសា ២០២៦។

គ្រួសារវីរៈកងទ័ពនឹងប្រជាពលរដ្ឋ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចបវរធិបតី និងលោកជំទាវ ដែលបានឧបត្ថម្ភជូនពលរដ្ឋរងគ្រោះមហន្ថរាយ ដោយភ្លៀងផ្គររន្ទះនិងខ្យល់កន្ត្រាក់ ចំនួន១៩គ្រួសារ នៅស្រុករលាប្អៀ និងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៨ ខែមេសា ២០២៦។

(កំពង់ឆ្នាំង) នៅថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំនាយទាហានមួយចំនួន ចូលរួមអមដំណើរ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង តំណាង ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញនាំយក ស័ង្កសីចំនួន ២៥០សន្លឹក រួមនឹងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ ចំនួន ១៩គ្រួសារ នៅក្នុងស្រុករលាប្អៀរ និង ក្រុងកំពង់ឆ្នាំង ក្នុងនោះមាន:

– ១.នៅភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ ចំនួន ០៦គ្រួសារ ដេលមានគ្រួសារវីរៈកងទ័ពជួរមុខ ០១គ្រួសារ គឺ លោក អនុសេនីយ៍ត្រី ហេង លីហួ ជំនួយការសព្វាវុធ ផ្នែកបច្ចេកទេស សាលាកាំភ្លើងធំ អគ្គបញ្ជាការ កំពុងឈរជើងនៅទិសមុំបី ខេត្តព្រះវិហារ ។
២.នៅសង្កាត់ផ្សារឆ្នាំង និង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង សរុបចំនួន ១៣គ្រួសារ ។

ក្រុមគ្រួសារវីរៈកងទ័ព និង ប្រជាពលរដ្ឋរងគ្រោះទាំង១៩គ្រួសារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី និង លោកជំទាវបណ្ឌិត និង សូមប្រសិទ្ធិពរជ័យ បវរមហាប្រសើរ ជូនដល់ សម្តេច និងលោកជំទាវ សូមមានសុខភាពល្អបរិបូណ៌ កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ និង សូមជួបនូវពុទ្ធពរ ទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

Leave a Reply

Your email address will not be published. Required fields are marked *