លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានរៀបចំពិធីសំណេះសំណាលជាមួយយោធិននារី ១០នាក់និងអបអរសាទរខួបលើកទី១១៥ទិវានារីអន្តរជាតិ ៨មិនា។
(កំពង់ឆ្នាំង)នៅព្រឹកថ្ងៃទីសៅរ៍ ទី០៧ ខែមិនា ២០២៦ លោក.ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានរៀបចំពិធីសំណេះសំណាលជាមួយយោធិននារីរបស់អង្គភាព ក្នុងឱកាសពិធីអបអរសាទរខួបលើកទី១១៥ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និង សន្តិសុខ សម្រាប់ ស្ត្រី និង គ្រួសារ” ។
– ពិធីនេះមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង លោកមេបញ្ជាការ ផ្នែកសឹករង ក្រុង/ស្រុក ពាក់ព័ន្ធ លោកនាយ នាយរង ការិយាល័យ ផ្នែកចំណុះទីបញ្ជាការ មួយចំនួនផងដែរ ។
– ក្នុងឱកាសនេះ លោក ឧត្តមសេនីយ៍បាន នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភផ្ដល់ជូន យោធិននារី ចំនួន១០ នាក់ក្នុងនោះរួមមាន៖÷
-អង្ករ ១០០គីឡូក្រាម
-មី ១០កេះ
-ត្រីខ ១០យួរ
-ទឹកត្រី ១០យួរ
-ទឹកសីអ៉ីវ ១០យួរ
-រួមនឹងថវិកាមួយចំនួន ។
– ពិធីនេះបានរៀបចំធ្វើឡើង នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំងនាព្រឹកមុិញនេះ។
