ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អធិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបន្ទាន់មួយនៅព្រឹកថ្ងៃទី៧ ខែមិនា ២០២៦ ទប់ស្កាត់ចំពោះមុខស្ថានភាពបច្ចុប្បន្ន(តាមស្ថានីយប្រេងឥន្ទនះ) និមួយៗក្នុងខេត្តកំពង់ឆ្នាំង។
(កំពង់ឆ្នាំង)ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ បានដឹកនាំកិច្ចប្រជុំដល់ថ្នាក់ក្រោមរួម មន្ទីរជំនាញ សមត្ថកិច្ច ជាពិសេស អាជ្ញាធរមូលដ្ឋានក្រុងស្រុក ឃុំសង្កាត់ ស្ដីពីចំពោះស្ថានភាពបច្ចុប្បន្ន ត្រូវយកចិត្តទុកដាក់តាមដាន និងទប់ស្កាត់ការដំឡើងតម្លៃប្រេងឥន្ធនៈនៅតាមស្ថានីយ ក៏ដូចជាតម្លៃទំនិញទូទៅក្នុងខេត្ត នៅមូលដ្ឋានផ្ទាល់ ហើយត្រូវចាត់វិធានការចំពោះអ្នកដែលផ្សព្វផ្សាយព័ត៌មានប្រឌិត ព័ត៌មានក្លែងក្លាយ ដែលអាចប៉ះពាល់ដល់ស្ថិរភាពសង្គម។
(ឯកឧត្តម បានបញ្ជាក់ថា)ក្នុងករណីមានជនណាដែលឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈ ឬតម្លៃទំនិញទូទៅ មិនស្របតាមតម្លៃទីផ្សារ ឬតម្លៃដែលកំណត់ដោយក្រសួងពាក់ព័ន្ធ សូមជួយផ្ដល់ព័ត៌មានមក ឯកឧត្តម ផ្ទាល់ ឬអាជ្ញាធរមូលដ្ឋាន ដើម្បីចាត់វិធានការសមស្រប ឬអាចផ្ដល់ព័ត៌មានមកលោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តតាមរយៈលេខ 0977977303។
