ព្រឹត្តិការណ៍នគរសង្ក្រាន្ត បានត្រៀមផ្ទាំងទស្សនីយភាពចម្រុះចំនួន ១៦ទម្រង់ផ្សេងៗគ្នា ដើម្បីយកមកសម្តែងជូនបងប្អូនទស្សនា ក្នុងរយៈពេល ៦ថ្ងៃ ដោយមានការចូលរួមពីសិល្បៈករ ជាង៦០០ នាក់

ព្រឹត្តិការណ៍នគរសង្ក្រាន្ត បានត្រៀមផ្ទាំងទស្សនីយភាពចម្រុះចំនួន ១៦ទម្រង់ផ្សេងៗគ្នា ដើម្បីយកមកសម្តែងជូនបងប្អូនទស្សនា ក្នុងរយៈពេល ៦ថ្ងៃ ដោយមានការចូលរួមពីសិល្បៈករ ជាង៦០០ នាក់

(ភ្នំពេញ ) ថ្មីៗនេះសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ព្រឹត្តិការណ៍នគរសង្ក្រាន្ត បានត្រៀមផ្ទាំងទស្សនីយភាពចម្រុះចំនួន ១៦ទម្រង់ផ្សេងៗគ្នា ដើម្បីយកមកសម្តែងជូនបងប្អូនទស្សនា ក្នុងរយៈពេល ៦ថ្ងៃ ដោយមានការចូលរួមពីសិល្បៈករ ជាង៦០០ នាក់ ដែលមកពីមជ្ឈដ្ឋានចម្រុះទូទាំងប្រទេស ដើម្បីបង្កើតផ្ទាំងទស្សនីយភាពដ៏សំបូរបែបជាច្រើនទម្រង់ ជូនបងប្អូនទស្សនាក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ការបញ្ជាក់នេះធ្វើឡើង នៅក្នុងពិធីសំពះគ្រូ របស់ក្រុមការងារទស្សនីយភាពចម្រុះនៃព្រឹត្តិការណ៍«នគរសង្ក្រាន្ត» បានប្រព្រឹត្តទៅនៅសាលមហោស្រពភិមានអាកាស សាលាមធ្យមវិចិត្រសិល្បៈ៕ ប្រភព HM TelegramNews

Leave a Reply

Your email address will not be published. Required fields are marked *