ឧត្តមសេនីយ៍ត្រី អ៊ំុ សុភា បានដឹកនាំនាយទាហាននិងក្រុមការងារអង្គភាព នាំយកអំណោយរបស់សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ដិត ពេជ្រ ចន្ទមុនី ឧបត្ថម្ភដល់ លោក ព្រិនបាលឯក រឿន ដារ៉ូ វិរះកងទ័ពជួរមុខ។
(កំពង់ឆ្នាំង) នៅព្រឹកថ្ងៃីទី៣០ ខែមករា ២០២៦ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំនាយទាហ៊ានមួយចំនួន ព្រមទាំងមានការចូលរួមពី លោក ដូវ គឹមស៊ីន អភិបាល ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានចុះសួរសុខទុក្ខដល់ លោក ព្រិន្ទបាលឯក រឿន ដារ៉ូ វីរៈកងទ័ព កងពលតូចអន្តរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ ឈរជើងនៅសមរភូមិមុខ ទិសភ្នំខ្មោច ខេត្តព្រះវិហារ ដែលមានជីវភាពខ្វះខាត មិនទាន់មានផ្ទះស្នាក់នៅសមរម្យ ដែលស្ថិតនៅភូមិពាមពពេច ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
ក្នុងឱកាសនេះ ឯកឧត្ដមក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមមាន៖
-អង្ករ ៥០គីឡូក្រាម
-ស័ង្កសី ១០០សន្លឹក
-ស៊ីម៉ង់ត៍ ១០ការ៉ុង
-មី ១កេះ
-ត្រីខ ១យួរ
-ទឹកត្រី ១យួរ
-ទឹកស៊ីអ៉ីវ ១យួរ
-មុង ០១
-ទឹកសុទ្ធ ៥យួរ
-អំបុក ៥គីឡូក្រាម
-រួមនឹងថវិកាមួយចំនួន ឧបត្ថម្ភដល់ គ្រួសារ លោក ព្រិន្ទបាលឯក រឿន ដារ៉ូ ដើម្បីជួយសម្រួលដល់ការសាងសង់ផ្ទះសម្តែង និង សម្រាលបន្ទុកការចំណាយរបស់គាត់ ។
ស្ថិតក្នុងឱកាសនេះដែរ ឯកឧត្តម បានជួបជាមួយ កុមារាកុមារី ជាសិស្សានុសិស្ស សាលាបឋមសិក្សា ពាមពពេច ដែលមានក្តីស្រឡាញ់ចំពោះកងទ័ព បានយកនំខេក មកជូន ។ ក្នុងនោះ ខ្ញុំបាទបានឧបត្ថម្ភ ថវិកាចំនួន ២០ម៉ឺនរៀល សម្រាប់ចែកដល់ពួកគេទាំងអស់គ្នាផងដែរ ។
– លោក រឿន ដារ៉ូ និង ភរិយា ព្រមទាំងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និង លោកជំទាវបណ្ឌិត ព្រមទាំង ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត ដែលតែងតែយកចិត្តទុកដាក់ចំពោះគ្រួសារកងទ័ព ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ និង សូមប្រសិទ្ធិពរជ័យ បវរមហាប្រសើរ ជូនដល់ សម្តេច និង លោកជំទាវ ឯកឧត្តម សូមមានសុខភាពល្អបរិបូណ៌ និង ជួបនូវពុទ្ធពរ ទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
