ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦
(កំពង់ឆ្នាំង)រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងអញ្ចើញចូលរួមពី ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ៕
– ក្នុងពិធីបិទនេះផងដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានរំលេចនិងជម្រាបអង្គសន្និបាត នូវសមិទ្ធផលដែលសម្រេចបាន និងរកឃើញនូវបញ្ហាប្រឈម មួយចំនួនមានជាអាទិ៍ ៖
-បញ្ហាទំនាស់ដីធ្លីនៅតែបន្តកើតមាន បញ្ជាករណីទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ ដែនជំរកសត្វព្រៃ ព្រៃសហគមន៍ ដីព្រៃលិចទឹក ដីចំណីផ្លូវ ច្រាំងទន្លេ បឹងសាធារណៈធ្វើជាកម្មសិទ្ធិ បទល្មើសនេសាទ និងបទល្មើសព្រៃឈើ ក៏នៅ តែបន្តកើតមាន ដែលត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយជាបន្តបន្ទាប់។– ការទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសង បទល្មើសបច្ចេកវិទ្យាឆរបោកតាមអនឡាញ បទល្មើស ក្មេងទំនើង បទល្មើសជួញដូរមនុស្ស បទល្មើសគ្រឿងញៀន នៅជួបការលំបាកច្រើន ដោយមន្ត្រីប៉ុស្តិ៍នគររដ្ឋបាល ឃុំ សង្កាត់មានចំនួនតិច ដូចនេះតម្រូវឱ្យមានការគាំទ្រពីកម្លាំងប្រជាការពារ និងមិនមានមណ្ឌលអប់រំកែប្រែក្នុងខេត្ត។
-ការគ្រប់គ្រង បោសសម្អាត ទុកដាក់ និងបច្ចេកទេសគ្រប់គ្រងកាកសំណល់រឹង និងកាកសំណល់រាវនៅ ជួបការលំបាកច្រើន និងការផ្សព្វផ្សាយ ការអប់រំអំពីការងារបរិស្ថាន ច្បាប់ស្តីពីផ្លូវថ្នល់ ការសាងសង់សំណង់ឥត ច្បាប់ និងសណ្តាប់ធ្នាប់សាធារណៈ បានទូលំទូលាយ ប៉ុន្តែមិនទាន់ទទួលលទ្ធផលដូចការរំពឹងទុក។
-ទោះបីជាមានការអប់រំ ផ្សព្វផ្សាយ និងចុះត្រួតពិនិត្យតាមដងផ្លូវជាប្រចាំ ក៏គ្រោះថ្នាក់ចរាចរណ៍នៅតែជា បញ្ហាប្រឈម។ គ្រោះថ្នាក់ភាគច្រើនបណ្តាលមកពីកត្តាយានយន្តខុសលក្ខណៈបច្ចេកទេស កត្តាមនុស្ស ពិសេស ការបើកបរហួសល្បឿនកំណត់ មិនគោរពស្លាកសញ្ញាចរាចរណ៍ ការបើកបរក្នុងស្ថានភាពស្រវឹង ស្ថានភាពងងុយដេក បើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ បត់ឆ្វេង-ស្តាំមិនប្រយ័ត្ន និងមិនពាក់មួកសុវត្ថិភាព។
-ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមានការខ្វះខាតដោយអន្លើរៗ, សមត្ថភាពមន្ត្រីបច្ចេកទេស ដែលត្រូវបំពេញមុខងារតាមជំនាញនីមួយៗនៅមានកម្រិត។
-អគារសិក្សាមួយចំនួនចាស់ទ្រុឌទ្រោម តម្រូវការសាងសង់ និងជួសជុល ហើយសាលារៀននៅជនបទខ្វះ គ្រូបង្រៀន
-ផលិតកម្មកសិកម្មចំណាយថ្លៃដើមខ្ពស់ តែតម្លៃផលិតផលកសិកម្មនៅមានតម្លៃទាប។
អភិបាលខេត្ត បានលើទិសដៅសំខាន់ៗមួយចំនួនសម្រាប់អនុវត្តឆ្នាំ២០២៦
១. បន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ច្បាប់ គោលនយោបាយ បទបញ្ជា លិខិត បទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័ននានា។ ពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងរដ្ឋបាល ដែនដី អនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងចូលរួមអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។២.លើកកម្ពស់ការរក្សាសន្តិសុខនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យកាន់តែល្អប្រសើរថែមទៀត។
៣.ជំរុញការអនុវត្តផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ក្រុមប្រឹក្សាខេត្ត ផែនការតាមវិស័យ ជំរុញការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ធារាសាស្ត្រ អប់រំ សុខាភិបាល ដើម្បីលើកកម្ពស់ជីវភាពរស់នៅ ឱ្យប្រសើរឡើង ថែរក្សាសុខុមាលភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
៤.បន្តជំរុញល្បឿននៃការអភិវឌ្ឍតាមវិស័យសេដ្ឋកិច្ច សង្គមក្នុងខេត្ត ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនដូចជា៖
ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ៖ ក្តាប់សភាពការណ៍ទូទៅក្នុងមូលដ្ឋាន អន្តរាគមន៍ឲ្យបាន ទាន់ពេលវេលា, រៀបចំផែនទីសន្តិសុខ, ពង្រឹងប្រជាការពារ, សាងសង់ប៉ុស្តិ៍ប្រចាំការ,ត្រៀមបង្ការគ្រោះ អគ្គិភ័យ(ត្រៀមឲ្យមានធុងពន្លត់អគ្គិភ័យនៅតាមអង្គភាព ផ្ទះ មូលដ្ឋានអាជីកម្ម)។ល។ រាល់ការសុំច្បាប់សំណង់ត្រូវណែនាំឲ្យមានប្រព័ន្ធពន្លត់ និងបំពង់អគ្គិភ័យ។
– ជាងនេះសោតគឺ => វិធានការទប់ស្កាត់ Scam Online ដោយត្រូវពិនិត្យលើទីតាំងសណ្ឋាគារ ផ្ទះសំណាក់ ។ល។
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
Oplus_131072 oplus_0 oplus_0 oplus_0 oplus_0 oplus_0 Oplus_131072 Oplus_131072 Oplus_131072 oplus_0 oplus_0 oplus_0 oplus_0 oplus_0 oplus_0 oplus_0 oplus_0 oplus_0



















