ពលរដ្ឋចំនួន ២ឃុំ ដែលត្រូវរងគ្រោះដោយខ្យល់កន្ត្រាក់បក់រលំទាំងស្រុងនោះ បានទទួលជាអំណោយស័ង្កសីចំនួន១៨០ សន្លឹក របស់សម្ដេច ហ៊ុន ម៉ាណែត និងលោកជំទាវ។

ពលរដ្ឋចំនួន ២ឃុំ ដែលត្រូវរងគ្រោះដោយខ្យល់កន្ត្រាក់បក់រលំទាំងស្រុងនោះ បានទទួលជាអំណោយស័ង្កសីចំនួន១៨០ សន្លឹក របស់សម្ដេច ហ៊ុន ម៉ាណែត និងលោកជំទាវ។

(កំពង់ឆ្នាំង)នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាអនុប្រធានប្រចាំការសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា ខេត្តកំពង់ឆ្នាំង បានដឹកនាំនាយទាហាន ជាច្រើនរូប រួមជាមួយលោក អេង ស្រស់វណ្ណៈ អភិបាលរង តំណាង លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បាននាំយក ស័ង្កសី ចំនួន ១៨០សន្លឹក ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភដល់ គ្រួសារប្រជាពលរដ្ឋចំនួន ១២គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់បក់រលំផ្ទះអស់ទាំងស្រុង នៅក្នុងឃុំច្រណូក និង ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃអាទិត្យ ទី៧ ខែមិថុនា ម្សិលមិញនេះ ។
– សូមបញ្ជាក់ថា÷ប្រជាពលរដ្ឋទាំងពីរឃុំដែលក្រុមគ្រួសារទទួលរងគ្រោះនោះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និង សូមប្រសិទ្ធិពរជ័យ បវរមហាប្រសើរ ជូនដល់ សម្តេច និង លោកជំទាវ ឯកឧត្តម និង ក្រុមការងារ សូមមានសុខភាពល្អបរិបូណ៌ និង ជួបនូវពុទ្ធពរ ទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

Leave a Reply

Your email address will not be published. Required fields are marked *