អាជ្ញាធរ ចុះទៅដល់ទីតាំងឈូសឆាយដីចំណីស្ទឹងមួយកន្លែងនៅស្រុករលាប្អៀរ ពិនិត្យឃើញថាគ្មានច្បាប់អនុញ្ញាត

អាជ្ញាធរ ចុះទៅដល់ទីតាំងឈូសឆាយដីចំណីស្ទឹងមួយកន្លែងនៅស្រុករលាប្អៀរ ពិនិត្យឃើញថាគ្មានច្បាប់អនុញ្ញាត

oplus_0

ខេត្តកំពង់ឆ្នាំង ៖ ក្រុមការងារមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក សុខ ភារិទ្ធិ សហការជាមួយអាជ្ញាធរ ឃុំ ចុះពិនិត្យករណីឈូសឆាយដីចំណីស្ទឹងមួយកន្លែង ស្ថិតក្នុងភូមិផ្លូវគោ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ក្រោយពិនិត្យជាក់ស្តែងនៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ឃើញថាការឈូឆាយនេះពុំមានច្បាប់អនុញ្ញាតនោះទេ ហើយគ្រឿងចក្រត្រូវបានដកចេញពីកន្លែងឈូសឆាយ បន្សល់ទុកម៉ាស៊ីនបូមខ្សាច់១គ្រឿង ។ ក្នុងសកម្មភាពនេះ បានឈូសឆាយដីដោយគ្មានច្បាប់អស់ទំហំ៣៥០០ម៉ែត្រគីប និងឈូសចូលចំណីស្ទឹង បណ្តោយប្រវែង៧៨ម៉ែត្រ , ទទឹង៣០ម៉ែត្រ ។ ដែលការឈូសឆាយនេះធ្វើសកម្មភាពមុន១ថ្ងៃនៃការចុះពិនិត្យ បានន័យថា ឈូសឆាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ។ ក្នុងនោះម្ចាស់គ្រឿងចក្រត្រូវគេស្គាល់ឈ្មោះឡង់ រស់នៅភូមិស្មែត ឃុំក្រាំងដីមាស ស្រុករលាប្អៀរ ដោយឡែកម្ចាស់ដីត្រូវគេស្គាល់ឈ្មោះ គីម លក់កាហ្វេក្រោយប៉ុស្តិ៍ប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។

លោក ផុន សីហា អភិបាលរងស្រុករលាប្អៀរបញ្ជាក់អោយដឹងថា តាមការសាកសួរព័ត៌មានទៅអាជ្ញាធរឃុំ ចំពោះកិច្ចការងារនៅថ្ងៃស្អែក នឹងហៅម្ចាស់ដីមកសាកសួរនៅសាលាឃុំ អាចថាឃាត់ផ្អាសកម្មភាព ណែនាំអោយសុំច្បាប់អោយបានត្រឹមត្រូវ ។

គួរំលេចថា ការឈូសឆាយដីចំណីស្ទឹងដោយគ្មានច្បាប់អនុញ្ញាត គឺជាទង្វើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ព្រោះដីចំណីស្ទឹងត្រូវបានចាត់ទុកជា ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ។ យោងតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន រាល់ការទន្ទ្រាន កាន់កាប់ ឬឈូសឆាយដីតំបន់នេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌតាមផ្លូវច្បាប់៕

oplus_0

oplus_0
oplus_0
oplus_0

Leave a Reply

Your email address will not be published. Required fields are marked *