អ្នកនេសាទចំនួន២នាក់ ដែលជាជនជាតិខ្មែរឥស្លាម បានស្លាប់ ក្នុងឧបសវៈហេតុដោយខ្យល់ព្យុះបក់យ៉ាងខ្លាំងធ្វើឲ្យទូកក្រឡាប់លិច កាលវេលាម៉ោង ២.៣០ នាទី រសៀលថ្ងៃទី៧ ខែមិថុនា ២០២៦ ក្នុងស្រុកកំពង់លែង ។

អ្នកនេសាទចំនួន២នាក់ ដែលជាជនជាតិខ្មែរឥស្លាម បានស្លាប់ ក្នុងឧបសវៈហេតុដោយខ្យល់ព្យុះបក់យ៉ាងខ្លាំងធ្វើឲ្យទូកក្រឡាប់លិច កាលវេលាម៉ោង ២.៣០ នាទី រសៀលថ្ងៃទី៧ ខែមិថុនា ២០២៦ ក្នុងស្រុកកំពង់លែង ។

(កំពង់ឆ្នាំង) កាលពីរសៀលថ្ងៃទី៧ ខែមិថុនា ២០២៦ បងប្អូនខ្មែរឥស្លាមចំនួន ២ នាក់ បានស្លាប់ដោយសារខ្យល់ព្យុះបក់យ៉ាងខ្លាំងធ្វើឲ្យទូកនេសាទរបស់គាក់ក្រឡាប់លិចនៅហ្នឹងទន្លេ បន្ទាប់មកភ្លាមៗនោះបងប្អូនខ្មែរឥស្លាមក៏នាំគ្នីគ្នាទៅរកតែរកមិនឃើញក៏យប់ទៅ រហូតដល់ថ្ងៃទី៨ ខែមិថុនា ២០២៦ សាកសពទាំង២នាក់ត្រូវបានរកឃើញហើយនៅចំណុះស្ដីគោង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង៩.០០នាទី ព្រឹកថ្ងៃទី៨ ខែមិថុនា ២០២៦នេះ។
– សូមបញ្ជាក់ថា បងប្អូនខ្មែរឥស្លាម មានទីលំនៅភូមិទី4 សង្កាត់ខ្សាម ក្រុង ខេត្តកំពង់ឆ្នាំង បានចេញនេសាទមង ហើយត្រូវរងគ្រោះដោយខ្យល់ព្យុះ ធ្វើឲ្យទូកគាត់ក្រឡាប់លិច បាត់មនុស្សចំនួន ២នាក់ ដែលមានឈ្មោះ
1/ម៉ាណាន ប្រុស អាយុ 26ឆ្នាំ ឪពុកមា
2/ ភ្លី អាប់ឌុលរ៉ម៉ាន ប្រុស អាយុ 15ឆ្នាំ ក្មួយ
នៅចំណុច ស្តីកោង ខាងក្រោមព្រែកជ្រោយបបោះប្រហែល៥០០ ម៉ែត្រ ស្ថិតនៅក្នុងឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

Leave a Reply

Your email address will not be published. Required fields are marked *