នៅវេលាម៉ោង១០និង៤៣នាទីយប់ថ្ងៃទី១៨ ខែមេសា ២០២៦ មានករណីគ្រោះធម្មជាតិ បានកើតឡើងនៅឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

នៅវេលាម៉ោង១០និង៤៣នាទីយប់ថ្ងៃទី១៨ ខែមេសា ២០២៦ មានករណីគ្រោះធម្មជាតិ បានកើតឡើងនៅឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ (កំពង់ឆ្នាំង)នៅយប់ថ្ងៃទី១៨ ខែមេសា ២០២៦ មានករណីគ្រោះមហន្តរាយ(ដោយគ្រោះធម្មជាតិ)មួយបណ្ដាលឲ្យផ្ទះដួលរលំ .និង របើកដំបូល ជាច្រើនខ្នង ព្រមទាំងបណ្ដាលអោយមានមនុស្សរងរបួសចំនួន៦ នាក់ ដោយសារគ្រោះធម្មជាតិ(គឺខ្យល់កន្ត្រាក់និងរន្ទះបាញ់) សរុបទាំង ៣ភូមិ ក្នុងឃុំផ្លូវទូក រួមមានចំនួន៣៥ ខ្នងផ្ទះ។

សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។ សូមក្រាបបង្គំទូលថ្វាយពី ទូលបង្គំខ្ញុំ បូរ មិនសុផា អង្គភាពគេហទំព័ត៌ សម្លេងម្ចាស់ស្រុក ព្រមទាំងសហការី ក្នុងអង្គភាព សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្យ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ខារ:ដ៏ខ្ពង់ខ្ពស់បំផុត។ សូមព្រះអង្អមានព្រះសុខភាពព្រះកាយរឹងមាំ គង់ជាម្លប់ត្រជាក់នៃប្រជារាស្ត្រខ្មែរជានិរន្ត។

រថយន្ដក្រុងចំនួន១០គ្រឿង(ដឹកជញ្ជូនប្រជាពលរដ្ឋ) បានចាកចេញបន្ដើរៗហើយនៅថ្ងៃនេះ!!!

រថយន្ដក្រុងចំនួន១០គ្រឿង(ដឹកជញ្ជូនប្រជាពលរដ្ឋ) បានចាកចេញបន្ដើរៗហើយនៅថ្ងៃនេះ!!! (កំពង់ឆ្នាំង) នៅថ្ងៃទី ១៧ ខែមេសា ២០២៦ អភិបាលរងខេត្តឆ្នាំង ឯកឧត្តម យុិន សាវ៉េន និង លោក ឆាយ លាភា ប្រធានសាធារណះការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសំណះសំណាលនិងសួរសុខទុក្ខជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅប្រកបការងារវិញរៀងៗខ្លួន នៅឯរាជធានីភ្នំពេញ តាមរយះរថយន្ដក្រុង (ដោយមិនគិតថ្លៃសេវាដឹកជញ្ជូនឡើយ) ដែលជារថយន្ថរបស់រាជរដ្ឋាភិបាលកម្ពុជា។ រីឯ នៅខេត្តកំពង់ឆ្នាំង មានរថយន្ដក្រុងរបស់រាជធានីភ្នំពេញចំនួន ១០ គ្រឿង បានចតរង់ចាំទទួលបងប្អូនប្រជាពលរដ្ឋដោយក្ដីសោមម្នាសរីករាយក្រៃលែងបំផុតនៅក្នុងឱកាសនេះ។ ប្រជាពលរដ្ឋជាច្រើនដែលបានវិលត្រឡប់ទៅប្រកបការងារវិញនោះ ក៏បានសម្ដែងនូវការដឹងគុណចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងជាពិសេស…

រថយន្ដក្រុងចំនួន១០គ្រឿង(ដឹកជញ្ជូនប្រជាពលរដ្ឋ) បានចាកចេញបន្ដើរៗហើយនៅថ្ងៃនេះ!!! (កំពង់ឆ្នាំង) នៅថ្ងៃទី ១៧ ខែមេសា ២០២៦ អភិបាលរងខេត្តឆ្នាំង ឯកឧត្តម យុិន សាវ៉េន និង លោក ឆាយ លាភា ប្រធានសាធារណះការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសំណះសំណាលនិងសួរសុខទុក្ខជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅប្រកបការងារវិញរៀងៗខ្លួន នៅឯរាជធានីភ្នំពេញ តាមរយះរថយន្ដក្រុង (ដោយមិនគិតថ្លៃសេវាដឹកជញ្ជូនឡើយ) ដែលជារថយន្ថរបស់រាជរដ្ឋាភិបាលកម្ពុជា។ រីឯ នៅខេត្តកំពង់ឆ្នាំង មានរថយន្ដក្រុងរបស់រាជធានីភ្នំពេញចំនួន ១០ គ្រឿង បានចតរង់ចាំទទួលបងប្អូនប្រជាពលរដ្ឋដោយក្ដីសោមម្នាសរីករាយក្រៃលែងបំផុតនៅក្នុងឱកាសនេះ។ ប្រជាពលរដ្ឋជាច្រើនដែលបានវិលត្រឡប់ទៅប្រកបការងារវិញនោះ ក៏បានសម្ដែងនូវការដឹងគុណចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងជាពិសេស…

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និង លោក ជំទាវ អញ្ជីញស្រងទឹកព្រះរូបបដិមាករ (ជាថ្ងៃឡើងស័ក)

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និង លោក ជំទាវ នៅថ្ងៃទី៣ គឺជាថ្ងៃឡើងស័ក ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឯកឧត្តមនិងលោកជំទាវ បានអញ្ជើញស្រង់ទឹកព្រះ រូបបដិមាករ សុំសេចក្ដីសុខ សេចក្តីចម្រើន មានសន្តិភាពជានិរន្ត តរៀងទៅ។ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី 16 ខែមេសា 2026 ស្ថិតនៅវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត🙏🙏🙏

ទិដ្ឋភាពរួមនៃសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ដោយមានការសម្ដែងរបាំប្រពៃណី ការតាំងបង្ហាញទស្សនីយភាពវប្បធម៌

– ទិដ្ឋភាពរួមនៃសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ដោយមានការសម្ដែងរបាំប្រពៃណី ការតាំងបង្ហាញទស្សនីយភាពវប្បធម៌ ការតាំងផលិតផលជាតិ លេងល្បែងប្រជាប្រិយ រាំលេងកម្សាន្តជាមួយបងប្អូនប្រជាពលរដ្ឋ យ៉ាងសប្បាយរីករាយ។ ថ្ងៃទី ១៤.១៥ មេសា ២០២៦។

ក្រុមជញ្ជីងចល័តពិសេស​ បានឆ្មក់ត្រួតពិនិត្យ​ និងពិន័យយានយន្តពាក់ឡូហ្គូ​អក្សរ​ K និង SL ដែលដឹកលើសទម្ងន់​ចំនួន​២គ្រឿង​ ក្នុងខេត្តពោធិ៍សាត់។

ក្រុមជញ្ជីងចល័តពិសេស​ បានឆ្មក់ត្រួតពិនិត្យ​ និងពិន័យយានយន្តពាក់ឡូហ្គូ​អក្សរ​ K និង SL ដែលដឹកលើសទម្ងន់​ចំនួន​២គ្រឿង​ ក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។ ជាលទ្ធផល​ក្រុមការងារបានត្រួតពិនិត្យយានយន្តទាំង២គ្រឿងនេះ មានផ្ទុកទម្ងន់សរុបចន្លោះពី ៧៥ តោន​ ដល់​ ៩២តោន​ លើសទម្ងន់អនុញ្ញាតចន្លោះពី ៣០តោន ដល់ ៤៧តោន គិតជាភាគរយចន្លោះពី៦៦% ដល់ ១០៤%។ ការចាប់រថយន្តដឹកលើសទម្ងន់នេះ ទំនងម្ចាស់រថយន្តអាងឡូហ្គូ K និង SL ហើយមើលទៅ។…

រដ្ឋបាលខេត្តកំពង់ឆ្នាំង និង មន្ត្រីរាជការ បាន រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

រដ្ឋបាលខេត្តកំពង់ឆ្នាំង និង មន្ត្រីរាជការ បាន រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ (កំពង់ឆ្នាំង) នារសៀលថ្ងៃសុក្រន ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំខេត្តបានរៀបចំ ធ្វើពិធីសូត្រមន្តចម្រើនព្រះបរិត្ត អបអរសារទពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។ – ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក ជំទាវ កែរ ច័ន្ទមុន្នី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម សុីវ រុន…

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុង ៦០០គ្រឿង សម្រាប់ជូនបងប្អូនទៅលេងស្រុកកំណើតដោយមិនបង់ប្រាក់ រយៈពេល ៦ថ្ងៃ

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុង ៦០០គ្រឿង សម្រាប់ជូនបងប្អូនទៅលេងស្រុកកំណើតដោយមិនបង់ប្រាក់ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកព្រឹទ្ធសភាជាតិកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកព្រឹទ្ធសភាជាតិកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នារសៀលថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ រួមជាមួយ មន្ត្រីរាជការ បុគ្គលិក បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រគេនទ័យទានព្រះសង្ឃ សម្ដែងរបាំជូនពរ របាំត្រុដិ និងឆៃយ៉ាំ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ…