
គណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា ខេត្ត បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត!
គណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា ខេត្ត បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត!
– ថ្ងៃ ១០ កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវថ្ងៃទី០៥ ខែកក្ដដា ២០២៥
(កំពង់ឆ្នាំង) នាព្រឹកថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០
២៥ គណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត
– ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង ។
និងមានការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះផងដែរមាន ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការ ក្រុមការងារចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស ខេត្ត ក្រុង ស្រុក និងឃុំសង្កាត់ផងដែរ ។