
សាលាស្រុកកំពង់លែងប្រកាសនិងផ្សព្វផ្សាយការងារជូនដល់បងប្អូនពលករចេញពីប្រទេសថៃ – ដើម្បីដាក់ពាក្យស្វែងរកការងារ៕
សាលាស្រុកកំពង់លែងប្រកាសនិងផ្សព្វផ្សាយការងារជូនដល់បងប្អូនពលករចេញពីប្រទេសថៃ
– ដើម្បីស្វែងរកការងារ និងសូមត្រៀមនៅសំណុំឯកសារដាក់ទៅទីភ្នាក់ងារជាតិ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្សព្វផ្សាយ ដើម្បីផ្តល់ឱកាសបងប្អូនពលករ ទាំង៨ក្រុង ស្រុក ក្នុងខេត្តកំពង់ឆ្នាំង ៕
– នៅព្រឹកថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៥ នៅបរិវេណសាលាស្រុកកំពង់លែង ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការផ្សព្វផ្សាយ ជួបជាមួយបងប្អូនពលករដែលមកពីប្រទេសថៃក្នុងស្រុកកំពង់លែងដែលមានចំនួន ៩៧នាក់ ដែលកំពុងស្វែងរកការងារធ្វើក្នុងស្រុក ៕
– ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ អ៊ូច ជាច័ន្ទមល្លិកា ជាប្រធាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីលោក ស៉ឹម វឌ្ឍនៈ ប្រធានមន្ទីរ បណ្ដុះបណ្ដាលវិជ្ជាជីវៈនិងការងារ លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង អភិបាលរង មន្ត្រីរាជការ កងកម្លាំង យុវជន សិស្សានុសិស្ស រួមនិងពលករ។
– ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជម្រាបឲ្យដឹងថា បងប្អូនពលករដែលទើបត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារ សូមត្រៀមឯកសារ មកជួបផ្ទាល់ជាមួយតំណាងក្រុមហ៊ុនធំៗ ទាំង ៥ ដែលបានផ្ដល់ឱកាសការងារចំនួន ៧,៦១៩ កន្លែង ក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងារ។
-ឱកាសការងារថ្មីចំនួន ៧,៦១៩កន្លែង ដាក់ឯកសារភ្លាម! សម្ភាសភ្លាម! ទទួលបានលទ្ធផលភ្លាមៗ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច អ្នកមិនទាន់មានបទពិសោធន៍ ក៏អាចដាក់ពាក្យបានដែរ។
– លោក ស៉ឹម វឌ្ឍនៈ ប្រធានមន្ទីរ បណ្ដុះបណ្ដាលវិជ្ជាជីវៈនិងការងារ បានជម្រាបថា បច្ចុប្បន្នរោងចក្រនៅខេត្តកំពង់ឆ្នាំង តម្រូវការកម្មករបន្ថែមប្រមាណ ១៨ ៥០០ នាក់ទៀត មានរោងចក្រ សហគ្រាស វិស័យកាត់ដេរ នៅក្នុងខេត្តកំពង់ឆ្នាំង មានចំនួន ២៧ មានកម្មករ និយោជិត សរុប ៦៧ ៦៦៧នាក់ ដែលទទួលបានប្រាក់ចំណូលខ្ទង់ ១៦លាន ដុល្លាអាមេរិច ក្នុង១ខែៗ។
– ក្រុមហ៊ុន ចំនួន៥
១- តំណាងវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្សព្វផ្សាយពីវគ្គបណ្តុះបណ្តាល។
២- តំណាងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញរ៉ូយ៉ាល់គ្រុប ផ្សព្វផ្សាយពីឱកាសការងារ។
៣- តំណាងក្រុមហ៊ុនជប៉ុន Minibea Cambodia ផ្សព្វផ្សាយពីឱកាសការងារ។
៤- តំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប ផ្សព្វផ្សាយពីឱកាសការងារ។
៥- តំណាងរោងចក្រ EALYTEX(CAMBODIA) GARMENT CO.,LTD។