ទូកបាឡាស្មាច់ចំនួន ៥ គ្រឿង ដឹកលៀសរុបចំនួន១៥៩ការ៉ុង ស្មើរនិង ៧១៥៥ គីឡូក្រាម ត្រូវបានកម្លាំងចម្រុះចាប់បង្ក្រាប។

ទូកបាឡាស្មាច់ចំនួន ៥ គ្រឿង ដឹកលៀសរុបចំនួន១៥៩ការ៉ុង ស្មើរនិង ៧១៥៥ គីឡូក្រាម ត្រូវបានកម្លាំងចម្រុះចាប់បង្ក្រាប។

ថ្ងៃ ចន្ទ ៥កើត ខែ អាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២៥

– (កំពង់ឆ្នាំង)ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប និងកងកម្លាំងយោធាបង្ក្រាបបទល្មើសបឹងទន្លេសាប
បានចុះប្រតិបត្តិការប្រទះឃេីញការដឹកជញ្ជូនផលផលិតផលជលផល (លៀស) ដោយគ្មានលិខិតអនុញ្ញាត ស្ថិតនៅចំណុចចុង ប្រឡាយតាពេជ្រ ភូមិ ឆ្នុកទ្រូ ឃុំ ឆ្នុកទ្រូ ស្រុក បរិបូណ៌ ខេត្ត កំពង់ឆ្នាំង។
– លោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មនិងរុក្ខាប្រមាញ់នេសាទខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា÷
ដោយប្រើប្រាស់កម្លាំងសរុប២០នាក់ និងមធ្យោបាយកាណូតចំនួន ៥ គ្រឿង។ បន្ទាប់មកក្រុមការងារបានឯកភាពគ្នាឃាត់ចាប់ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីជលផល
..- លទ្ធផលមានដូចខាងក្រោម៖
-ទូកបាឡាស្មាច់ទំហំ (១០.២៥មx១.៨មx០.៥ម) ភ្ជាប់ម៉ាស៊ីនឆ្លាម ៤ម៉ាស៊ីន ចំនួន ០១គ្រឿង
-ទូកបាឡាស្មាច់ទំហំ (១០.២៥មx១.៨មx០.៥ម) ភ្ជាប់ម៉ាស៊ីនសាំយ៉ុង ៤ម៉ាស៊ីន ចំនួន ០១គ្រឿង
-ទូកបាឡាស្មាច់ទំហំ (៨.៥មx១.៥មx០.៥ម) ភ្ជាប់ម៉ាស៊ីនចិន ២ម៉ាស៊ីន ចំនួន ០១គ្រឿង
-ទូកបាឡាស្មាច់ទំហំ (១០មx១.៥មx០.៥ម) ភ្ជាប់ម៉ាស៊ីនសាំយ៉ុង ៥ម៉ាស៊ីន ចំនួន ០១គ្រឿង
-លៀសចំនួន ១៥៩ការ៉ុង ស្មើនឹង ៧១៥៥ គីឡូក្រាម ត្រូវបានចាក់លែងចូលដែននេសាទវិញ