អភិបាលខេត្តកំពង់ឆ្នាំង ចុះសាកសួរសុខទុក្ខនិងនាំអំណោយផ្ដល់ជូន កុមារកំព្រានៅក្នុងមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង៕

អភិបាលខេត្តកំពង់ឆ្នាំង ចុះសាកសួរសុខទុក្ខនិងនាំអំណោយផ្ដល់ជូន កុមារកំព្រានៅក្នុងមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង !

ថ្ងៃសៅរ៍ ៣ កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ពស ២៥៦៩ ត្រូវថ្ងៃទី២៨ ខែមិថុនា ២០២៥

(កំពង់ឆ្នាំង) ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធ អភិបាលនៃគណគអភិបាលខេត្តកំពង់ឆ្នាំង ចុះសាកសួរសុខទុក្ឋ និងនាំអំណោយផ្ដល់ជូនកុមារកំព្រានៅក្នុងមណ្ឌលកុមារកំព្រាខេត្ដកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៥ ក្នុងឱកាសនោះដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ហើយក៏បានផ្ដាំផ្ញើដល់ក្មួយៗដែលជាកុមារកំព្រា ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងព្យាយាមសិក្សារៀនសូត្រឱ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អសម្រាប់ប្រទេសជាតិ។

-និងដោយមានការអញ្ជើញចូលរូមក្នុងពិធីនោះដែរ មានឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង និងលោក ឈាង ចន្ឋី ប្រធានមន្ទីរសង្គមកិច្ច.អនុប្រធានមន្ទីរជាច្រើនរូបទៀត។
ឯកឧត្តមបានបន្តថា សូមក្មួយៗ ជៀសឆ្ងាយពីអំពើឧបាយមុខដូចជាគ្រឿងញៀន គ្រឿងស្រវឹង និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ៕
– ឯកឧត្តម អភិបាលខេត្តក៏បានផ្តាំផ្ញើដល់នាយិការ និងក្រុមការងារក្នុងមណ្ឌល ត្រូវសម្អាតអនាម័យបរិវេណក្នុងមណ្ឌល ដោយកាប់ឆ្ការព្រៃ ជម្រះស្មៅ ដើម្បីជាសវាងនិងរក្សានៅសុខភាពក្មួយៗកុំសត្វមូសកើតមាន ជាពិសេស(មូសខ្លា) ដែលអាចចម្លងជម្ងឺគ្រុនឈាម ដល់ក្មួយៗជាកុមារកំព្រា ។ សម្រាប់អំណោយដែលយកមកផ្ដល់ជូនក្មួយៗ៕
– នៅថ្ងៃនេះមានអង្ករ២០០គីឡូ ទឹកក្រូច ៦កេះ ទឹកសុទ្ធ ៥ កេះ មី ១០ កេះ ទឹកស៊ីអ៊ីវ៥ យួរទឹកត្រី ៥ យួរ ត្រីខ៥កេះ សាប៊ូ៥ធុង និងទឹកដោះគោ១០កេះ និងថវិការសារុប ១៤ម៉ឺន ។
– នៅក្នុងឱកាសនោះលោកស្រី ឈិត សុទ្ឋា នាយកមណ្ឌលកុមារកំព្រា បានថ្លែងអំណរគុណដល់ ឯកឧត្តមអភិបាលខេត្ត កំពង់ឆ្នាំងនិងក្រុមការងារ  ដែលតែងតែនាំអំណោយ និងសាកសួរសុខទុក្ខ ដល់ក្មួយៗកុមារកំព្រាដែល កំពុងរស់នៅក្នុងមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំងជារៀងរាល់ខែ ។ លោក ស្រីនាយកមណ្ឌលក៏បានបញ្ជាក់ដែរថាក្មេងៗនៅមណ្ឌលកុមារកំព្រាមានចំនួន២៨ នាក់ ប៉ុន្តែបច្ចុប្បន្នកំពុង រស់នៅ១៦ នាក់ ចំណែក ១២ នាក់ទៀតខ្លះកំពុងរៀននៅមហាវិទ្យាល័យរាជធានីភ្នំពេញ និងខ្លះកំពុងរៀន យកមុខជំនាញ ។ បច្ចុប្បន្នសកម្មភាពរបស់ក្មួយៗរស់នៅក្នុងមណ្ឌលកុមារកំព្រា គឺទៅរៀននៅសាលាបឋមសិក្សាគំរូក្រុង ខ្លះទៀតទៅរៀននៅវិទ្យាល័យព្រះបាទសុរាម្រឹត ។ ក្រៅពីញ៉ាំអាហាររៀនសូត្រក្មួយៗតែងតែធ្វើពលកម្មនៅក្នុងមណ្ឌល ដូចជាសម្អាតបរិស្ថានអនាម័យជាដើម។ ជារាងរាល់ខែ ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំងក៏ដូចជាមន្ទីរសង្គមកិច្ចតែងឧបត្ថម្ភជាស្បៀង ជាថវិកា សម្ភារៈជាប្រចាំខែ ដល់មណ្ឌលនេះជានិច្ច និងក្រៅពីនោះ យូរៗម្ដង ក៏មានសប្បុរសជនយកកំណោយមកផ្ដល់ជូនកុមារកំព្រាផងដែរ។ ទោះជាយ៉ាងនេះក្តី ក៏នៅតែមានការខ្វះខាតខ្លះៗដែរព្រោះមិនអាចគ្រប់គ្រាន់នោះទេ ដោយហេតុនេះហើយ ក្នងនាមលោកស្រី នាយិការមណ្ឌល សូមអំពាវនាវដល់បងប្អូន សប្បុរសជននានា សូមមេត្តាជួយឧបត្ថម្ភដល់មជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំងនេះផង។