អបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ឋជនកម្ពុជា (២១ មិថុនា ២០០៧ ២១ មិថុនា ២០២៥) ពិធីនេះបានប្រារពធ្វើនៅទីបញ្ជាការដ្ឋានតំបនសិករងខេត្តកំពង់ឆ្នាំង។

អបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ឋជនកម្ពុជា (២១ មិថុនា ២០០៧ ២១ មិថុនា ២០២៥) ពិធីនេះបានប្រារពធ្វើនៅទីបញ្ជាការដ្ឋានតំបនសិករងខេត្តកំពង់ឆ្នាំង។

(កំពង់ឆ្នាំង) នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង រួមជាមួយ លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដោយមានការចូលរួមសហការពី សាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ឆ្នាំង បានរៀបចំពិធីអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧ – ២១ មិថុនា ២០២៥ ដែលពិធីនេះរៀបចំនៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម អម សុភា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង និងមានការចូលរួមពី ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត អភិបាលក្រុង/ស្រុក ទាំង៨ កងកម្លាំងទាំងបី និង បងប្អូនអតីតយុទ្ធជន សរុបចំនួន ១៣២រូប ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា រួមជាមួយ លោក ឈាង ចន្ធី បាននាំយកអង្ករនិងសម្ភារប្រើប្រាស់គ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភដល់បងប្អូនអតីតយុទ្ធជនចំនួន ៦០គ្រួសារ ដែលបានអញ្ជើញចូលរួម ក្នុងនោះគ្រួសារនិមួយៗទទួលបាន:
-អង្ករ ២៥គីឡូក្រាម
-មីជាតិ ១កេស
-ត្រីខ ១យួរ
-ទឹកស៊ីអ៉ីវ ១យួរ
-កន្ទេល១
-ថវិកាចំនួន ៥ម៉ឺនរៀល សរុបស្មើចំនួន ៣លានរៀល ។

–  ក្រុមគ្រួសារអតីតយុទ្ធជន ទាំង៦០គ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និង លោកជំទាវបណ្ឌិត និង សូមគោរពជូនពរសម្តេច និង លោកជំទាវ សូមមានសុខភាពល្អ និង ជួបនូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។