
របាំងបិទផ្ជិតព្រែកចំនួន ៤ កន្លែង មានប្រវែង១៥០ម បង្គោលចំនួន១០០ដើមនិងលបលូ៤៊មាត់។
របាំងបិទផ្ជិតព្រែកចំនួន ៤ កន្លែង មានប្រវែង១៥០ម បង្គោលចំនួន១០០ដើមនិងលបលូ៤៊មាត់។
ថ្ងៃសុក្រ ១០ រោច ខែ ជេស្ឋឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០២៥។
(កំពង់ឆ្នាំង) នៅព្រឹកថ្ងៃទី២០ ខែមិថុនា ២០២៥ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយលោក អ៊ូ សោភណ្ឌ នាយរងខណ្ឌ បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប បានចុះប្រតិបត្តិការប្រទះឃើញរបាំងសាច់អួ៊ន លើសប្រវែងដែលច្បាប់កំណត់ ស្ថិតនៅចំណុចចុងប្រឡាយតាពេជ្រ ស្ថិតនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។
– ដោយប្រើប្រាស់មធ្យោបាយកាណូតចំនួន ២ គ្រឿងនិងប្រើប្រាស់កម្លាំងសរុបមានចំនួន ៨ នាក់៕
– លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា÷កម្លាំងចុះប្រតិបត្តិការបែងចែកជា២ក្រុម
-និងក្រុមទី២៖ សហការជាមួយយោធាកងពលតូចង៧០ និងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង កម្លាំងសរុបមាន ១៩នាក់ និង ប្រើប្រាស់មធ្យោបាយកាណូតបាឡាស្មាច់ចំនួន ៥គ្រឿង បានចុះបង្ក្រាបបទល្មេីសជលផលនៅភូមិសាស្ត្រនៅចំណុចបង្គោលកី ភូមិកំពង់បាចិន ឃុំពោធិ៍ ស្រុកកំពង់លែង ប្រទះឃើញរបាំងសាច់អួនក្រឡាញឹក ដាក់ភ្ជិតប្រឡាយ ដែលជាបទល្មេីសជលផល។
– បន្ទាប់មកកម្លាំងចម្រុះក្រុមការងារបានឯកភាពគ្នារុះរើ និងបំផ្លាញចោលនៅនឹងកន្លែង។
– លទ្ធផលសម្រេចបានគឺ÷
១-របាំងផ្ជឹតព្រែក ប្រឡាយចំនួន ០១ករណី ចំនួន៤កន្លែង ប្រវែង ១៥០ម បង្គោល ១០០ ដេីម លបលូ៤មាត់។
២-របាំងសាច់អួនចំនួន ៦កន្លែង ប្រវែង១០០០ ម៉ែត្រ លបលូ ចំនួន ១០គ្រឿង បង្គោល ចំនួន ៥៣០ ដេីម និងចាក់លែង ត្រីចម្រុះ៥០ គីឡូក្រាម ទៅក្នុងដែននេសាទវិញ។