
ក្មេងៗចំនួន ៨ នាក់ ដែលពូកែខាងកែច្នៃនិងលេងម៉ូតូ ត្រូវបានដោះលែងឲ្យត្រឡប់មកផ្ទះវិញ បន្ទាប់ពីបានធ្វើកិច្ចសន្យា នូវទោសកំហុសជាលើកទី ១ ។!
ក្មេងៗចំនួន ៨ នាក់ ដែលពូកែខាងកែច្នៃនិងលេងម៉ូតូ ត្រូវបានដោះលែងឲ្យត្រឡប់មកផ្ទះវិញ បន្ទាប់ពីបានធ្វើកិច្ចសន្យា នូវទោសកំហុសជាលើកទី ១ ។!
(កំពង់ឆ្នាំង) នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ២០២៥ ..លោកជាសុខរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង ដំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ុន សុវណ្ណរិទ្ឋិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។នៅព្រឹកថ្ងៃទ១៦ ខែមិថុនា ២០២៥ នៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ បានចុះធ្វើការអប់រំណែនាំដល់ប្អូនៗដែលបានកែច្នៃម៉ូតូខុសបច្ចេកទេស និងបើកបរគ្មានសណ្តាប់ធ្នាប់និងបង្កការរំខានដល់់ប្រជាពលរដ្ឋក្នុងការរស់នៅនិងបង្កគ្រោះដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវសាធារណៈ។!
_ ដោយមានការរចូលរួមពីសំណាក់ លោក សេង វិចិត្រ អភិបាលនៃគណៈអភិបាលស្រុករលាប្អៀរ លោក ឧ.ត្រី ពីង ពៅ ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ តំណាងដ៏ខ្ពង់ខ្ពស់លោក ឧ.ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកអធិការ អធិការរង និងកងកម្លាំងចំណុះអធិការដ្ឋាននគរបាលស្រុករលាប្អៀរចូលរួមផងដែរ។
_ លោក សេង វិចិត្រ បានធ្វើការណែនាំដល់ប្អូនៗទាំង (៨នាក់)អោយកែប្រែកំហុកខុស ហើយខិតខំរៀនសូត្រកុំធ្វើអោយសង្គមមិនល្អអូសទាញបាន ហើយខិតខំជួយធ្វើកិច្ចឪពុកម្តាយដើម្បីក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ។
_ បន្តាប់មកទៀត លោក ជា សុខរិទ្ធិ អភិបាលរងខេត្ត បានផ្តាំផ្ញើរថា ឯ.អភិបាលខេត្តលោកបានយកចិត្តទុកដាក់ និងមានការសណ្តោសប្រណីសម្រាប់ប្អូនៗដែលទើបមានកំហុសលើកទីមួយ ហើយលោកអនុញ្ញាតអោយធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តកំហុសឆ្គងដូចដែលបានធ្វើខុសកន្លងមក និងអោយអាណាព្យាបាលធ្វើលិខិតធានាត្រឡប់ទៅផ្ទះវិញ ជាពិសេសសូមអោយប្អូនៗជៀសឆ្ងាយពីទង្វើផ្សេងៗដែលសង្គមស្អប់ខ្ពើម និងជៀសអោយផុតពីការប្រើប្រាស់គ្រឿនញៀន។