ប្រជាពលរដ្ឋចំនួនជាង ៦៩គ្រួសារ បានទទួលអំណោយពីសប្បុរសជន (ក្លឹបរ៉ូតថារីភ្នំពេញសេនត្រល)និងក្រុមការងារនៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជននីតិសម្បទាខេត្តកំពង់។

  1. ប្រជា ចំនួនជាង ៦៩គ្រួសារ បានទទួលអំណោយពីសប្បុរសជន (ក្លឹបរ៉ូតថារីភ្នំពេញសេនត្រល)និងក្រុមការងារនៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជននីតិសម្បទាខេត្តកំពង់។

– ថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ពស ២៥៦៩ ត្រូវនិងថ្ងៃទី០៧ ខែមិថុនា ២០២៥

(កំពង់ឆ្នាំង)ព្រឹកថ្ងៃទី ០៧ ខែមិថុនា ២០២៥ មន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងនីតិសម្បទាខេត្តកំពង់ឆ្នាំង បានសហការគ្នារៀបចំ ពិធីចែកអំណោយជូនប្រជាពលរដ្ឋចំនួន ជាង៦៩ គ្រួសារ។ ដែលជាអំណោយរបស់(ក្លឹបរ៉ូតថារីភ្នំពេញសេនត្រល) និងក្រុមការងារ ។
– ក្រោមអធិបតីភាព លោកជំទាវ កែរ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ឡុង ឈុនឡៃ តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោក ឈាង ចន្ឋី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងនីតិសម្បទាខេត្តឆ្នាំង..លោក ឈួន សេរវិចិត្រ ប្រធានក្លឹបរ៉ូតថារីភ្នំពេញសេនត្រល និងក្រុមការងារ រួមអាជ្ញាធរក្រុងស្រុកផងដែរ។

– ក្នុងឱកាសនោះ លោក ជំទាវ កែរ ច័ន្ទមុនី បានសាកសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋ ដែលបានអញ្ជើញមកពីបណ្ដាក្រុង ស្រក មកទទួលអំណោយជាង៦៩ គ្រួសារថ្ងៃនេះនិងបានដាំផ្ញើសួរសុខទុក្ខរបស់សម្ដេច ដល់ប្រជាពលរដ្ឋផងដែរ (ពោលគឺ) សម្ដេច រួមតស៊ូលំបាកវេទនាជាមួយប្រជាពលរដ្ឋ ដោយមិនឲ្យប្រជាពលរដ្ឋណាមួយ ឈឺស្លាប់ដោយអត់បាយឡើយ លោកជំទាវ ថ្លែងបន្តទៀតថា÷ សន្តិភាពមានតម្លៃណាស់ សម្រាប់ការអភិវឌ្ឍន៍ ការប្រកបមុខរបរ និងបង្កើនមុខរបរប្រចាំថ្ងៃ និងទៅថ្ងៃខាងមុខ។
– អំណោយដែលបានចែកជូនប្រជាពលរដ្ឋក្នុងថ្ងៃនេះ ក្នុងមួយគ្រួសារៗរួមមាន÷១/អង្ករ២០ គីឡូ ២/មុី ១កេះ ៣/ទឹកត្រី.ទឹកសុីអុីវ ១យួ ៤/ទឹកសុទ្ឋ១កេះ៥/ត្រី ខ កំប៉ុង.១យួ។