បន្ទាប់ពីមានការប៉ះទង្គិច រវាងកងទ័ពកម្ពុជានិងថៃ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ ហ៉ីង​ ប៊ុន​ហៀង​ មេទ័ព​ដ៏មានឥទ្ធិពលរបស់កម្ពុជា​ បាន​ដឹកនាំ​កងទ័ព​ និង​ អាវុធ​ធន់ធ្ងន់​ជាច្រើន​ទៅកាន់​ព្រំដែន​ ទីកន្លែង​ដែល​ ទាហាន​សៀម​ឈ្លានពាន​ ។

បន្ទាប់ពីមានការប៉ះទង្គិច រវាងកងទ័ពកម្ពុជានិងថៃ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ ហ៉ីង​ ប៊ុន​ហៀង​ មេទ័ព​ដ៏មានឥទ្ធិពលរបស់កម្ពុជា​ បាន​ដឹកនាំ​កងទ័ព​ និង​ អាវុធ​ធន់ធ្ងន់​ជាច្រើន​ទៅកាន់​ព្រំដែន​ ទីកន្លែង​ដែល​ ទាហាន​សៀម​ឈ្លានពាន​ ។ ការ​ចល័ត​ទ័ព​ និង​ អាវុធ​ធន់ធ្ងន់​ទាំងអស់​នេះ​ មិនមែន​ដេីម្បី​គំរាមកំហែង​ប្រទេស​ជិតខាង​ទេ​ ហើយ​ក៏​មិនចង់​បង្ករសង្គ្រាម​ជាមួយ​ប្រទេស​ជិតខាង​ដែរ​ ប៉ុន្តែ​ គឺ​ដេីម្បី​ត្រៀម​វាយបក​សត្រូវ​ឈ្លានពាន​ក្នុង​ករណី​ដែល​សត្រូវ​រំលោភបំពាន​លេី​អធិបតេយ្យ​ជាតិ​កម្ពុជា​ ។

– យោងប្រភព​ពីកម្លាំង​ជួរមុខ​ បានអោយដឹងនៅព្រឹកនេះថា​ កងទ័ព​ និង​ អាវុធ​ធន់ធ្ងន់​ទាំងអស់​ បានទៅដល់​គោលដៅ​រួចអស់ហេីយ​ នៅឡេីយ​រង់ចាំ​តែ​បទ​បទបញ្ជា​ ជាពិសេស​រង់ចាំមេីល​ឥរិយាបថ​របស់​សត្រូវ​ឈ្លានពាន​តែ​ប៉ុណ្ណោះ​ ។

សូមបញ្ជាក់ថា​ កាល​ព្រឹត្តិការណ៍​ទាហាន​សៀមឈ្លាន​ពាន​ប្រាសាទ​ព្រះវិហារ​នៅ​ឆ្នាំ​ ២០០៨-២០១១​ កងទ័ព​កម្ពុជា​ក្រោម​ការដឹកនាំ​បញ្ជាផ្ទាល់​ពី​សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ពេលនោះ​ បាន​បង្ក្រាប​ទាហាន​ឈ្លានពាន​សៀម​អោយចាញ់យ៉ាង​អាម៉ាស់​ ទាំង​សមរភូមិ​យោធា​ ទាំង​ច្បាប់​អន្តរជាតិ​ ។