ក្រុមការងារផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោក ហ៊ុន លី បានចុះចាក់វ៉ាក់សាំងសារទឹក និង ណែនាំដល់ប្រជាកសិករចិញ្ចឹមគោ នៅស្រុកកំពង់ត្រឡាច៕

ក្រុមការងារផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោក ហ៊ុន លី បានចុះចាក់វ៉ាក់សាំងសារទឹក និង ណែនាំដល់ប្រជាកសិករចិញ្ចឹមគោ នៅស្រុកកំពង់ត្រឡាច៕

ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័កព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥

(កំពង់ឆ្នាំង) នៅព្រឹកថ្ងៃទី ២៩ ខែឧសភា ២០២៥ លោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដឹកនាំក្រុមការងារ បានសហការជាមួយមន្រ្តីការិយាល័យសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកកំពង់ត្រឡាច ដោយមានការចូលរួមពីមន្ដ្រីកសិកម្មឃុំ អាជ្ញាធរ ឃុំ ភូមិ បានចុះចាក់វ៉ាក់សាំងសារទឹក និងផ្សព្វផ្សាយណែនាំដល់កសិករដែលចិញ្ចឹមសត្វគោ ក្របីនៅភូមិវត្តថ្មី ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
គោលបំណង÷
-ដើម្បីផ្សព្វផ្សាយណែនាំប្រជាកសិករចិញ្ចឹមអោយយល់ដឹងពីសារៈប្រយោជន៍ការចាក់វ៉ាក់សាំង
-ទប់ស្កាត់ការកើតមានជម្ងឺសារទឹកលើសត្វគោ ក្របី។
– បានទទួលលទ្ធផល÷
-ចាក់វ៉ាក់សាំងសារទឹក បានចំនួន២៧៥ ក្បាល(នូវបន្តចាក់)។ និងបានចែកថ្នាំព្យាបាល ថ្នាំសំលាប់មេរោគនិងសម្ភារៈបសុពេទ្យមួយចំនួនដល់ភ្នាក់ងារសុខភាពសត្វភូមិចំនួន០៣នាក់ផងដែរ។