
ក្រុមការងារព័ត៌មាន និងសាធារណមតិ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានចុះផ្សព្វផ្សាយ ស្ដីពីយុទ្ធនាការណ៍ និងប្រឆាំងដាច់ខាតព័ត៌មានក្លែងក្លាយ
ដើម្បីទប់ស្កាត់និងប្រឆាំងរាល់ព័ត៌មានក្លែងក្លាយ ក្រុមការងារព័ត៌មាន និងសាធារណមតិ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានចុះផ្សព្វផ្សាយ ស្ដីពីយុទ្ធនាការណ៍ និងប្រឆាំងដាច់ខាតព័ត៌មានក្លែងក្លាយ នៅវិទ្យាល័យព្រះបាទសុរាម្រិត៕
(កំពង់ឆ្នាំង) ក្រុមការងារព័ត៌មាន និងសាធារ
ណមតិ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ បានបន្តចុះធ្វើសកម្មភាព យុទ្ធនាការណ៍ប្រឆាំងរាល់ព័ត៌មានក្លែងក្លាយ ក្នុងខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារដោយ លោក ឈាង ណាក់ អនុប្រធាននៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានចុះទៅផ្សព្វផ្សាយដល់លោកគ្រូ អ្នកគ្រូ និងសិស្សានិសិស្ស នៅវិទ្យាល័យ ព្រះបាទ
សុរាម្រិត ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ៕
– សូមរំលឹកថា ការចុះធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ(របស់មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង)គឺបានចាប់ផ្តើមចេញដំណើរ ជាផ្លូវការ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ សម្រាប់រយៈពេល១ឆ្នាំ គឺក្នុងគោលបំណងដើម្បីបង្ការ និងទប់ស្កាត់ លុបបំបាត់ព័ត៌មានមិនពិត បំភ្លៃ បំផ្លើស បំភ័ន្ត និងបំផ្លាញ តាមរយៈការពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជូនដល់សាធារណជន និងអនុវត្តវិធានការចាំបាច់មួយចំនួន ។
– នេះបើយោងតាមរបាយការណ៍របស់មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងកន្លងទៅថ្មីៗនេះ។