នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងនិងកម្លាំងចម្រុះបានបើកកិច្ចប្រជុំផ្សព្វផ្សាយ(ស្ដីពីច្បាប់ជលផល)

នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងនិងកម្លាំងចម្រុះបានបើកកិច្ចប្រជុំផ្សព្វផ្សាយ(ស្ដីពីច្បាប់ជលផល)

– ថ្ងៃ អង្គារ ៩ រោច ខែពិសាខ ឆ្នាំម្សាញ់សប្តស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៥

(កំពង់ឆ្នាំង)ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការណ៍អាជ្ញាធរស្រុក ជលគីរី.អាជ្ញាធរឃុំពាមឆ្កោក.និងកងពលតូចអន្តរាគមន៍លេខ១ បើកកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីច្បាប់ជលផល និង ចលនាប្រមូល ឧបករណ័ឆក់ត្រី ។
-លោក លីឡា នាយខណ្ឌរដ្ឋបាលកំពង់ឆ្នាំង បានបញ្ជាក់និងរាយការណ៍ថា÷នៅព្រឹកថ្ងៃទី២០ ខែឧសភា ២០២៥ នេះ កម្លាំងសមត្ថកិច្ចចម្រុះបានបើកកិច្ចប្រជុំផ្សព្វផ្សាយ(ស្ដីពីច្បាប់ជលផលនិងចលនាប្រមូលឧបករណ៍ឆក់ត្រី) ហើយប្រជានេសាទមួយចំនួន បានស្ម័គ្រចិត្តប្រគល់អាំងវែកទ័រឆក់ត្រី ជូនដល់ក្រុម ការងារ បានចំនួន ៣៩ គ្រឿងទៀតផង៕

សូរលឹកថា ថ្ងៃនេះផងដែរ ប្រជាពលរដ្ឋ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយពីច្បាប់ជលផល សរុបមានចំនួន ៥១ នាក់