នៅរសៀលថ្ងៃទី១២ ខែឧសភា ២០២៥ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង លោកជំទាវ បានរៀបចំពិធីសែនក្រុងពលី ព្រះរាជពិធីបុណ្យច្រត់ ព្រះនង្គ័លនៅខេត្តកំពង់ឆ្នាំង!

នៅរសៀលថ្ងៃទី១២ ខែឧសភា ២០២៥ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង លោកជំទាវ បានរៀបចំពិធីសែនក្រុងពលី ព្រះរាជពិធីបុណ្យច្រត់ ព្រះនង្គ័លនៅខេត្តកំពង់ឆ្នាំង!

( កំពង់ឆ្នាំង)នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ រួមនិងថ្នាក់ដឹកនាំមន្រ្តីរាជការ តាមមន្ទីរអង្គភាពជុំវិញខេត្ត បានរៀបចំពិធីសែនក្រុងពាលី តាមទំនាមទម្លាប់ប្រពៃណីខ្មែរនិងដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ពុទ្ធិជ័យមង្គល សិរីសួរស្តី នៅក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លដែលប្រព្រឹតទៅ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ (នៅទីព្រះស្រែខេត្តកំពង់ឆ្នាំង ) ក្រោមព្រះរាជាអធិបតីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

– ទីព្រះស្រែ ស្ថិតទីលានបាល់ទាត់ខេត្តកំពង់ឆ្នាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។