
មន្ត្រីជំនាញការិយាល័យផលិតកម្មនិងបសុព្យាបាល ខេត្តកំពង់ឆ្នាំង សហការជាមួយមន្ត្រីកសិកម្មឃុំ អាជ្ញាធរភូមិ.ឃុំ ចុះយុទ្ធនាការចាក់ថ្នាំវ៉ាក់សាំងការពារជំងឺសារទឹកសត្វគោក្របីចំនួន ១១៧ ក្បាលជូនបងប្អូនប្រជាកសិករ រស់នៅ ភូមិសិឡាង ឃុំស្វាយជ្រុំ ក្នុងស្រុករលាប្អៀរ។
មន្ត្រីជំនាញការិយាល័យផលិតកម្មនិងបសុព្យាបាល ខេត្តកំពង់ឆ្នាំង សហការជាមួយមន្ត្រីកសិកម្មឃុំ អាជ្ញាធរភូមិ.ឃុំ
ចុះយុទ្ធនាការចាក់ថ្នាំវ៉ាក់សាំងការពារជំងឺសារទឹកសត្វគោក្របីចំនួន ១១៧ ក្បាលជូនបងប្អូនប្រជាកសិករ រស់នៅ
ភូមិសិឡាង ឃុំស្វាយជ្រុំ
(កំពង់ឆ្នាំង) នៅព្រឹកថ្ងៃចន្ទ ទី១២ ខែឧសភា ២០២៥ មន្ត្រីជំនាញការិយាល័យផលិតកម្មនិងបសុព្យាបាល ខេត្តកំពង់ឆ្នាំង ដឹកនាំដោយ ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងសហការី.សហការជាមួយមន្ត្រីកសិកម្មឃុំ អាជ្ញាធរភូមិ ឃុំ និងភ្នាក់ងារសុខភាពសត្វភូមិ បានចុះយុទ្ធនាការណ៍ចាក់វ៉ាក់សាំងការពារជំងឺសារទឹក គោ ក្របី នៅភូមិសិឡាង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
– យោងតាមការបញ្ជាក់ពីលោកហ៊ុន លីបានឲ្យដឹងថាក្នុងគោលបំណង ចុះយុទ្ធនាការចាក់ថ្នាំវ៉ាក់សាំងការពារជំងឺសារទឹក ខាងលើនេះដើម្បីកាត់បន្ថយអត្រាឈឺ ស្លាប់សត្វគោ ក្របី តាមរយៈការផ្តល់វ៉ាក់សាំង និងផ្សព្វផ្សាយដល់បងប្អូនកសិករអោយយល់ដឹងអំពីសារ:សំខាន់នវ៉ាក់សាំង.និងផ្សព្វផ្សាយពីការកែលម្អពូជគោ ដោយការបង្កាត់ពូជគោសិប្បនិម្មិត។.
– ក្នុងនោះលោករួមនិងក្រុមការងារក៏សូមសំណូមពរ ដល់បងប្អូនកសិករដែលចិញ្ចឹមសត្វគោ.ក្របី ត្រូវចេះរៀបចំអនា
ម័យទ្រុងក្រោលឲ្យបានស្អាតនិងមានបរិស្ថានល្អជៀសវាង
ការឆ្លងរាលដាលជំងឺពីសត្វមួយទៅសត្វមួយទៀត។
– ជាលទ្ធផលមន្ត្រីជំនាញយើងបានធ្វើការចាក់វ៉ាក់ សាំងការពារជំងឺសារទឹកលើសត្វគោបានចំនួន១១៧ក្បាលនិងបងប្អូនប្រជាកសិករបានចូលរួមចំនួន៤៥ នាក់និងចែកសំភារ: ថ្នាំព្យាបាលសត្វ និងថ្នាំវ៉ាក់សាំង ជូនដល់ភ្នាក់ងារសុខភាពសត្វភូមិ ផងដែរ៕