
ពិធីបុណ្យពិសាខបូជា ពិធីនេះប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា តែងតែនាំគ្នាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ តាមវត្តអារាមនីមួយៗ
ថ្ងៃចេញផ្សាយៈ May 11, 2025
ពិធីបុណ្យពិសាខបូជា ពិធីនេះប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា តែងតែនាំគ្នាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ តាមវត្តនីមួយៗ ដោយឡែកនៅរសៀលល្ងាចថ្ងៃទី១១ ខែឧសភា ២០២៥ វត្តខេមវេន្ត(ហៅវត្តខ្សាម)បានប្រារពពិធីបុណ្យពិសាខបូជា គោរពដឹងគុណដល់ព្រះសម្មាសម្ពុទ្ធ÷
១- ព្រះអង្គបានប្រសូត្រ នៅថ្ងៃពុធពេញបរមី ខែពិសាខ ឆ្នាំ.ច.។
២-ព្រះអង្គទ្រងបានត្រាស់ដឹង នៅថ្ងៃពុធពេញបារមីខែពិសាខ ឆ្នាំរកា។
៣- ព្រះអង្គចូលបរិនិពា្វន នៅថ្ងៃអង្គារពេញបរមី ខែពិសាខឆ្នាំម្សាញ់៕
– នៅកាលទាំង៣ ចក្រវាលទាំង ១ សែនលោកធាតុដែលក្នុងនោះមានសត្វលោករស់នៅគាំងពីរមហា អវិតី រហូតដល់រូបព្រះព្រហ្មសុទ្ធតែត្រូវបានទទួលនូវសេចក្ដីសុខសប្បាយកាយចិត្តគ្រប់គ្នាទាំងអស់៕
– ដោយសារបារមីធម៌ដែលព្រះសម្ពុទ្ឋទ្រង់បានសាងអស់កាលយូរអង្វែង។បើគិតតាមអនិយតពោធិសត្វ គឺ២០ អសង្ខេយ្យ និង មួយសែនកប្ប។