
អភិបាលខេត្តកំពង់ឆ្នាំងបានចុះសួរសុខទុក្ខនិងជូនដំណើរប្រជាពលរដ្ឋ កម្មករកម្មការិនីរោងចក្រដែលបានមកលេងស្រុកកំណើតនិងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅខេត្តកំពង់ឆ្នាំង។
អភិបាលខេត្តកំពង់ឆ្នាំងបានចុះសួរសុខទុក្ខនិងជូនដំណើរប្រជាពលរដ្ឋ កម្មករកម្មការិនីរោងចក្រដែលបានមកលេងស្រុកកំណើតនិងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅខេត្តកំពង់ឆ្នាំង។
(កំពង់ឆ្នាំង) នៅព្រឹកថ្ងៃទី១៧ ខែមេសា ២០២៥ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណ:អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំង ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង រួមក្រុមការងានៃរមន្ទីរសាធារណការដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ហើយក៏បាននាំពាក្យរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ា ណែត ចុះសួរសុខទុក្ខនៅក្នុងឱកាស ជូនដំណើរកម្មករ ការិនី និងប្រជាពលរដ្ឋ ដែលត្រូវបានវិលត្រឡប់ទៅប្រកបមុខរបរតាមគោលដៅរៀងៗខ្លួន វិញក្នុងរាជធានីភ្នំពេញ ដោយមធ្យោបាយរថយន្តរបស់រាជរដ្ឋាភិបាលរៀបចំជូនដំណើរបងប្អូនប្រជាពលរដ្ឋកម្មករកម្មការិនីរោងចក្រដោយឥតគិតថ្លៃ៕
– បន្ទាប់មក ឯកឧត្តម បានយកថវិកាមួយចំនួនចែកជូនដល់កម្មករកម្មការិនីនិងប្រជាពលរដ្ឋ ដោយទទួលបានទឹកសុទ្ធមួយដប ប្រាក់ចំនួន ២ ម៉ឺនរៀល ក្នុងមួយនាក់។ ទន្ទឹមនិងនោះដែរប្រជាពលរដ្ឋជាច្រើនបានទទួលការអបអរសាទរនិងដឹងគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសសម្ដេចបវរធិតីហ៊ុនម៉ាណែត ដែលជាសសរទ្រូងនៃប្រទេសជាតិដ៏រឹងមាំនាបច្ចុប្បន្ន៕
– ក្នុងថ្ងៃនេះដែរ ឯកឧត្តមបានបន្តដំណើរត្រួតពិនិត្យស្ថានភាព និងក្រុមងារចុះសម្រួលចរាចរណ៍ ការធ្វើដំណើរជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ដោយចាប់ពីព្រំប្រទល់ខេត្តពោធិ៍សាត់រហូតដល់ព្រំប្រទល់ខេត្តកណ្ដាល។
– សូមបញ្ជាក់ផងដែរថា÷ប្រជាពលរដ្ឋជាច្រើននាក់ ដែលបានអញ្ជើញមកចូលរួមមហាសង្ក្រានឆ្នាំថ្នី ទឹកដីខេត្តកំពង់ឆ្នាំង សូមអប់អរសាទរនិងសូមសម្ដែងនូវការដឹងគុណចំពោះគណ:បក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង និងមានការចិត្តទុក្ខដាក់ពីប្រមុខរាជដ្ឋាភិបាលនិងថ្នាក់ដឹកនាំគ្រប់ស្រទាប់ ( ទើបមានសន្តិភាពមកទល់ពេលនេះ) បងប្អូនប្រជាពលរដ្ឋ ក៏សូមជូនពរនិងប្រសិទ្ឋិពរជ័យ គោរពជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមប្រកបដោយសុខភាពល្អគ្រប់ប្រការតរៀងទៅ !!!