ពិធីសំណេះសំណាលនិងចែកអំណោយដល់គ្រួសារក្រីក្រ ក្នុងស្រុកកំពង់លែង ក្រោមអធិបតីភាពឯកឧត្តម កែវ វ៉ាន់ដេត !!

ពិធីសំណេះសំណាលនិងចែកអំណោយដល់គ្រួសារក្រីក្រ ក្នុងស្រុកកំពង់លែង ក្រោមអធិបតីភាពឯកឧត្តម កែវ វ៉ាន់ ដេត !!!

(កំពង់ឆ្នាំង) នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ នៅរដ្ឋបាលស្រុកកំពង់លែង មានពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមានជាអង្ករ និងថវិកាមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកពីបណ្តាឃុំទាំង៩ក្នុងស្រុកកំពុងលែង ដែលជាប្រជាពលរដ្ឋក្រីក្រ ប្រភេទក្រ១ ចំនួន ៩៩ គ្រួសារ។

ក្នុងពិធីនោះដែរ ដោយមានការអញ្ជើញ ជាអធិបតីភាព ពី សំណាក់ឯកឧត្តម កែវ វ៉ាន់ដេត មេបញ្ជាការកងទ័ពជើងអាកាសព្រលានកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សឹង សំណាង មេបញ្ជាការកងទ័ពជើងអាកាសកម្ពុជា លោក យ៉ែម លក្ខិណា អភិបាល នៃគណៈអភិបាលស្រុកកំពង់លែង និងលោក លោកស្រី អភិបាលរងស្រុក កងកម្លាំងទាំងបី នាយក នាយករង លោកប្រធានក្រុមប្រឹក្សាស្រុក សមាជិក សមាជិកាក្រុមប្រឺក្សាស្រុក មន្ត្រីរាជការ លោក លោកស្រី គ្រូ បង្រៀនសាលាកូរ៉េ ប្រចាំនៅស្រុកកំពង់លែង អាជ្ញាធរភូមិ ឃុំមួយចំនួនចូលរួមផងដែរ។

សូមបញ្ជាក់ថា÷ពលរដ្ឋក្រីក្រសរុបទាំអស់មានចំនួន ៩៩ គ្រួសារ ហើយចំពោះ គ្រួសារនីមួយៗត្រូវទទួលបាន អង្ករ ១០ គីឡូក្រាម និង ថវិកាចំនួន ៦ ម៉ឺនរៀល។ ក្នុងនោះរដ្ឋបាលស្រុក មានអំណោយជូនដល់គ្រួសារ ទាំង ៩៩ គ្រួសារ ដែលបានឧបត្ថម្ភ នៅព្រឹកថ្ងៃនេះដែរ ក្នុងនោះរួមមាន អង្ករ ចំនួន ១០គីឡូ និងថវិកា ៣០.០០០៛ និង ឯកឧត្តម សឹង សំណាងមេបញ្ជាការកងទ័ពជើងអាកាស បានចូលរួមថវិកាក្នុងមួយគ្រួសារ ២ ម៉ឺនរៀល និងគ្រូបង្រៀនភាសាភាសាសាលាកូរ៉េ ជូនថវិកាដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងមួយគ្រួសារចំនួន ១ ម៉ឺនរៀលបន្ថែមទៀតផងដែរ៕