
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីពិធីបើកយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ”
ថ្ងៃចេញផ្សាយៈ April 1, 2025
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីពិធីបើកយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ”
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីបើកយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ – Say No to Fake News” រៀបចំធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរឥរិយាបទ របស់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើបដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយក្នុងសង្គមកម្ពុជា ខណៈពិធីបើកយុទ្ធនាការនេះប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ នៅសាលចតុម្មុខមង្គល រាជធានីភ្នំពេញ។