
ការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ឆ្នាំងបានបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយអាជ្ញាធរភូមិ.ឃុំ.សង្កាត់ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺលើសត្វបក្សី !!!
ការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ឆ្នាំងបានបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយអាជ្ញាធរភូមិ.ឃុំ.សង្កាត់ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺលើសត្វបក្សី !!!
( កំពង់ឆ្នាំង)នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៧ ខែមីនា ឆ្នាំ២០២៥ ផ្នែកការិយាល័យផលិតកម្មនិងបសុព្យាព្យាបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង និងមន្ត្រីក្រោមឱវាទ បានប្រជុំផ្ស្វផ្សាយជាមួយអាជ្ញាធរ ភូមិ.ឃុំ .សង្កាត់ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជម្ងឺលើសត្វបក្សី នៅក្នុងខេត្តកំពង់ឆ្នាំង។
– ក្នុងឱកាសនោះដែរ លោកក្រិង សំអាត បានបញ្ជាក់ឲ្យដឹងថាកិច្ចប្រជុំនេះមានគោលបំណង-ដើម្បីទប់ស្កាត់ការឆ្លងជំងឺ ពីសត្វទៅសត្វ និងពីសត្វទៅមនុស្ស និងផ្សព្វផ្សាយពីវិធានការការពារ របៀបធ្វើជីវសុវត្ថិភាព(ជំងឺផ្ដាសាយបក្សី)
– កិច្ចប្រជុំផ្សព្វផ្សាយខាលើនេះ មានការអញ្ជើញចូលរួមពីរអាជ្ញាធរ ភូមិ .ឃុំ.សង្កាត់ ចំនួន១៣នាក់ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជម្ងឺលើសត្វបក្សីនិងចែកខិតប័ណ្ណផ្សព្វផ្សាយ.ចែកថ្នាំសម្លាប់មេរោគជូនដល់អាជ្ញាធរភូមិ.ឃុំ.សង្កាត់ ដើម្បីចែកជូនដល់បងប្អូនកសិករចិញ្ចឹមសត្វបក្សីសម្រាប់ធ្វើ
ការពារជីវសុវត្ថិភាពផងដែរ៕