
ខេត្តកំពង់ឆ្នាំងមានការអភិវឌ្ឍកាន់តែប្រសើរឡើង កំណាត់ផ្លូវជាច្រើនខ្សែក្នុងក្រុងកំពង់ឆ្នាំង ត្រូវបានស្ថាបនាដោយចាក់អ៊ុតកៅស៊ូ AC និងគូសគំនូសសញ្ញាចរាចរណ៍
ខេត្តកំពង់ឆ្នាំងមានការអភិវឌ្ឍកាន់តែប្រសើរឡើង កំណាត់ផ្លូវជាច្រើនខ្សែក្នុងក្រុងកំពង់ឆ្នាំង ត្រូវបានស្ថាបនាដោយចាក់អ៊ុតកៅស៊ូ AC និងគូសគំនូសសញ្ញាចរាចរណ៍
(កំពង់ឆ្នាំង) កំណាត់ផ្លូវជាច្រើនខ្សែក្នុងក្រុងកំពង់ឆ្នាំង មានការអភិវឌ្ឍប្រសើរឡើង និងត្រូវបានស្ថាបនាដោយចាក់អ៊ុតកៅស៊ូប្រភេទ AC និងគូសគំនូសសញ្ញាចរាចរណ៍ថ្មីមួយនាបច្ចុប្បន្ននេះ !
– ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីវិទ្យាល័យព្រះបាទសុរាម្រឹត ដល់សួនដំរីស បានគូសគំនូសសញ្ញាចរាចរណ៍រួចរាល់ និងបន្តគូសគំនូសនៅតាមផ្លូវផ្សេងៗទៀត។
– ឯកឧត្តម អភិបាលខេត្ត បានឲ្យដឹងទៀតថានៅពេលនេះ ក្រុមការងារជំនាញកំពុងជំរុញការជួសជុលកែលម្អកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីក្លោងទ្វារចូលវត្តធម្មយុត្តិ ដល់វិទ្យាល័យព្រះបាទសុរាម្រឹត ប្រវែង ១ ១២០ម៉ែត្រ និងពីសួនដំរីស ទៅដល់ជ្រៃបាក់ ប្រវែង ២ ០០០ម៉ែត្រ ដែលនឹងអ៊ុតកៅស៊ូ AC ក្នុងពេលឆាប់ៗនេះ ៕